ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) ខ្លាំងមែន.! ទីតាំងជល់មាន់ អាប៉ោង យូគី ដ៏ធំ គ្មានឈ្មោះ នៅក្បែរកាស៊ីណូច្រកទ្វារអន្តរជាតិអន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ ក្រោយបណ្តាសារព័ត៌មានធ្វើការចុះផ្សាយព្រោងព្រាត បានលើកស្លាកកាស៊ីណូឈ្មោះថា (ចក្រវាល ជាយដែន) ភ្លាម.!!!
Mon,30 November 2020 (Time 02:38 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 720នាក់)


ខេត្តត្បូងឃ្មុំ៖ បើយោងតាមការអង្កេតឃើញរបស់ក្រុមអ្នកសារព័ត៌មានក្នុងស្រុក នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង១១ ព្រឹក នេះ ឃើញមានរថយន្តខ្មែរ ជាង២០០គ្រឿង បានចតទុកមុខបរិវេណ កាស៊ីណូ ពីរកន្លែង រួចនាំគ្នាសម្រុកចូលទៅលេងល្បែងស៊ីសងគ្រប់ប្រភេទ និង ជាពិសេសល្បែងជល់មាន់ ខ្នាយដែក តែម្ដង មានភ្នាល់ដាក់ប្រាក់ក្នុងមួយគូរៗ រាប់ពាន់ រាប់ម៉ឺនដុល្លារឯណោះ.!។ សូមបញ្ជាក់ថា៖ ទីតាំងកាស៊ីណូទាំងពីរ នៅក្បែរច្រកទ្វារអន្តរជាតិអន្លង់ជ្រៃ ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដោយមិនឃើញមានអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធចាំការនៅស្រុកពញ្ញាក្រែក ចុះអប់រំណែនាំ និងទប់ស្កាត់ ដើម្បីបង្ការការរីករៀលដាលឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ឡើយិ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភបាលបានចេញសេចក្តីប្រកាសព័ត៌មានបន្តបន្ទាប់ ហាមមិនអោយមានការជួបជុំប្រមូលផ្តុំគ្នា ត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នា និងបន្តអោយបិទរយៈពេល ២ សប្ដាហ៍ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ។ ប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ចំពោះទីតាំងកាស៊ីណូ (ចក្រវាល ជាយដែន) ដែលមានល្បែងស៊ីសងដូចជា៖ ជល់មាន់ ខ្នាយដែក អាប៉ោង យូគី និងកាស៊ីណូមួយកន្លែងទៀត នៅក្បែរច្រកទា្វរអន្តរជាតិអន្លង់ជ្រៃដួចគ្នា ស្ថិតភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បួងឃ្មុំ និងក្លាយជាតំបន់អសន្តិសុខសង្គម នាពេលខាងមុខ។ ប្រសិនបើជាលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក បែន រ័ត្ន ស្នងការខេត្ត និងលោក វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ គ្មានចំណាត់ទប់ស្កាត់ ហាមមិនអោយពលរដ្ឋខ្មែរចូលទៅលេងក្នុងកាស៊ីណូទាំងពីរខាងលើនោះទេ បើនៅតែបណ្ដែតបណ្ដោយឲ្យពលរដ្ឋខ្មែរចូលទៅលេងយ៉ាងភ្លូកទឹកភ្លូកដី ជារៀងរាល់សប្ដាហ៍បែបនេះនោះ។ នេះសបញ្ជាក់ឲ្យឃើញថាមានការឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីលាក់បាំងថ្នាក់ដឹកនាំ និងដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនចែកគ្នីគ្នាធ្វើមានបានហើយមើលទៅនោះ ទើបបានជាលោកធ្វើជាដេកលក់។ ជុំវិញករណីកាស៊ីណូទាំងពីរបើកស្វាគមន៍ឲ្យប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងភ្លូកទឹកភ្លូកដី នៅក្បែរច្រកអន្តរជាតិអន្លង់ជ្រៃ ខាងលើ ប្រជាពលរដ្ឋសូមស្នើសុំដល់ ឯកឧត្ដម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមចាត់វិធានការដល់មន្ត្រីជំនាញចុះស៉ើបអង្កេត និងត្រួតពិនិត្យទីតាំងកាស៊ីណូទាំងពីរ ដែលមានភាពមិនប្រក្រតីផងទាន ពីព្រោះថៅកែកាស៊ីណូទាំងពីរនេះ ហ៊ានផ្គើនទៅនឹងច្បាប់អនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបើកឲ្យតែជនជាតិបរទេសចូលលេងតែប៉ុណ្ណោះ.! មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ចូលលេងទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1767 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7079 នាក់
ខែនេះ :
22917 នាក់
3 ខែនេះ :
77536 នាក់
សរុប :
1661463 នាក់