ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ផ្សារទំនើបសុីធីម៉ល ជាន់ទី២​ កំពុងតែបើកល្បែងសុីសង​ មាន: ហ្គេមបាញ់ត្រី ណេត និងល្បែងសុីសងផ្សេងជាច្រើនទៀត.!!!
Fri,06 November 2020 (Time 09:03 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 622នាក់)


រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ពលរដ្ឋចូលដើរលេងក្នុងផ្សារទំនើបសុីធីម៉ល ស្ថិតនៅសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ​ បានប្រាប់អង្គភាពសារព័ត៌មានយេីងអោយដឹងថា៖ បបានឃើញកន្លែងបើកល្បែងសុីសងដ៏ធំសម្បើម នៅជាន់ទី២​ ក្នុងផ្សារទំនើបសុីធីម៉ល ដូចជា ហ្គេមបាញ់ត្រី ណេត និងល្បែងសុីសងផ្សេងទៀតជាច្រេីន កំពុងបង្វក់អារម្មណ៍មនុស្ស ទាំងចាស់ ទាំងក្មេង សិស្សសាលា អោយចូលលេង ធ្វើអោយភ្លេចផ្ទះ ភ្លេចសាលា រៀន និងអាចហ៊ានឈានដល់ប្រព្រឹត្តនូវអំពើចោរឆក់ ចោរលួច ប្លន់ និនិងអំពើហិង្សាផ្សេងជាដើម។ល្អ។ សូមបញ្ជាក់ថា​ កន្លងមក​ ខាងអាជ្ញាធរ និងខាងសមត្ថកិច្ចរាជធានីភ្នំពេញ​ បានចុះបង្ក្រាបម្ដងរួចទៅហើយ ប៉ុន្តែបច្ចុប្បន្ននេះ​ ម្ចាស់ល្បែងសុីសងខាងលើ ហ៊ានគឃ្លើន​ មិនខ្លាចខាងអាជ្ញាធរមានសមត្ថកិច្ច មិនគោរពច្បាប់ ក៏ដូចបទបញ្ជា របស់អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សោះឡើយ មិនដឹងថា​ ម្ចាស់ល្បែងសុីសងខាងលើ​ មានអំណាចប៉ុណ្ណោះនោះទេ?។ ពលរដ្ឋស្នើសុំ ឯកឧត្ដមសន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមឯកឧត្ដមទាំងពីរ ចាត់កម្លាំងជំនាញ​ ចុះត្រួតពិនិត្យ និងមានចំណាត់ការ​ ចំពោះទីតាំងល្បែងសុីសងខាងលើនេះផង ៕ ដោយ: កញ្ញា ភាព ចាន់រ៉ាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1114 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6426 នាក់
ខែនេះ :
22264 នាក់
3 ខែនេះ :
76883 នាក់
សរុប :
1660810 នាក់