រាជធានីភ្នំពេញ៖ មានករណីបាញ់សម្លាប់សង្សាខ្លួនជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១២និង១០យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំណុច ផ្ទះលេខH-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានអោយដឹងថា៖ នារីរងគ្រោះមានឈ្មោះ ស៊ុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ ជានិសិត្សពេទ្យ ស្នាក់នៅផ្ទះកើតហេតុខាងលើ រីឯជនសង្ស័យ ត្រូវជាសង្សារជនរងគ្រោះ (មិនទាន់ស្គាល់អត្តសញ្ញាណ) គេចខ្លួនបាត់ ។ យោងតាមប្រភពនៅក្បែកន្លែងកើតហេតុព័ត៌មបានអោយដឹងថា៖ មុនពេលកើតហេតុ ជនសង្ស័យត្រូវជាមិត្តប្រុសរបស់ជនរងគ្រោះ នៅក្នុងផ្ទះជាមួយគ្នា មួយសន្ទុះក្រោយមកស្រាប់តែលឺស្នូរ ផ្ទុះអាវុធជាច្រើនគ្រាប់ ហើយ គេក៏ឃើញជនសង្ស័យ បីជនរងគ្រោះ ចេញមកខាងក្រៅ រួចហៅកង់បីឥណ្ឌា ដឹកនារីរងគ្រោះទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីសង្គ្រោះ តែដោយសភាពរបួសធ្ងន់ពេក ទើបនារីរងគ្រោះបានផុតដង្ហើម នៅពេលបញ្ជូនបានពាក់កណ្តាលផ្លូវ មុនដល់មន្ទីរពេទ្យ ។ ប្រភពដដែលបន្តទៀតថា៖ ករណីខាងលើ កើតឡើងតាំងពីម៉ោង០៩យប់មកម៉្លេះ ដោយសារតែការផ្ទុះអាវុធនេះ កើតឡើងនៅក្នុងផ្ទះល្វែង ទើបមិនសូវមានអ្នកចាប់អារម្មណ៍ពីស្នូរគ្រាប់កាំភ្លើង ដោយឃើញសមត្ថកិច្ច ចុះមកពិនិត្យកន្លែងកើតហេតុ ទើបផ្អើលឆោឡោតែម្តង ។ បច្ចុប្បន្ន៖ សាកសពនារីរងគ្រោះ តម្កល់នៅក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដើម្បីកម្លាំងជំនាញកោសលវិច័យ មកពិនិត្យស្រាវជ្រាវនិងតាមចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕ ដោយៈ លោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា