ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជនដៃដល់ដែលបាញ់សម្លាប់គូដណ្ដឹងកាលពីយប់ថ្ងៃទី១៧ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ.!!!
Sat,18 January 2020 (Time 04:28 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 898នាក់)


រាជធានីភ្នំពេញ៖ ក្រោយពីមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ច បានកំណត់មុខសញ្ញាជនដៃដល់ដែលបានបាញ់សម្លាប់គូដណ្ដឹង កាលពីយប់ថ្ងៃទី១៧ បានហើយ មានឈ្មោះ យឺន វណ្ណដេត អាយុ២៦ឆ្នាំ ជានាយទាហាននៅអង្គភាព "ង៧០" បច្ចុប្បន្ន មានឋានន្តរស័ក្តវរសេនីយត្រី ។ ប្រភពបញ្ជាក់ថា៖ អ្នកទាំង២គឺជាគូដណ្ដឹងនឹងគ្នា ដែលទើបភ្ជាប់ពាក្យ ក្នុងអំឡុងខែកញ្ញា ២០១៩ និងគ្រោងចូលការ នៅក្នុងខែមីនា ខាងមុខនេះ ។ សូមរំលឹកថា៖ នារីម្នាក់បានស្លាប់ ដោយសារបុរសជាគូដណ្ដឹងបានបាញ់ និង.បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១២ និង ១០យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខH-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹមសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ជុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ ជានិសិត្សពេទ្យ បញ្ចប់សញ្ញាបត្របរិញ្ញា ផ្នែកឡាបូ និងប្រកបរបរលក់ ឡេ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងនូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ ( ម៉ាកNP42  ) ចំត្រង់កញ្ចឹងក ។ មានស្រុកកំណើត នៅភូមិ ព្រៃមនោ ឃុំផុងស្រុកបសេដ្ឋ កំពង់ស្ពឺ ។ ផ្ទះកើតហេតុខាងលើនេះ គឺជាផ្ទះដែលឪពុកម្ដាយ ចងចំណងដៃ សម្រាប់អ្នកទាំង២ ។ តាមប្រភពបានអោយដឹងទៀតថា៖ មុនពេលកើតហេតុ ជនសង្ស័យត្រូវជាគូដណ្ដឹង របស់ជនរងគ្រោះ នៅក្នុងផ្ទះជាមួយគ្នា ក៏ស្រាប់តែលឺស្នូរ ផ្ទុះអាវុធ ហើយគេក៏ឃើញជនសង្ស័យ បីជនរងគ្រោះ ចេញមកខាងក្រៅ រួចហៅកង់បីឥណ្ឌា ដឹកនារីរងគ្រោះទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីសង្គ្រោះ តែដោយសភាពរបួសធ្ងន់ពេកទើបនារីរងគ្រោះបានផុតដង្ហើម នៅពេលបញ្ជូនបានពាក់កណ្តាលផ្លូវ។  ប្រភពដដែលបន្តទៀតថា៖ ករណីផ្ទុះអាវុធខាងលើ កើតឡើងតាំងពីម៉ោង០៩យប់មកម៉្លេះ ដោយសារតែការផ្ទុះអាវុធនេះ កើតឡើងនៅក្នុងផ្ទះល្វែង ទើបមិនសូវមានអ្នកចាប់អារម្មណ៍ ពីស្នូរគ្រាប់កាំភ្លើង ដោយឃើញសមត្ថកិច្ច ចុះមកពិនិត្យកន្លែងកើតហេតុ ទើបផ្អើលឆោឡោតែម្តង ។  បច្ចុប្បន្ន៖ សាកសពជនរងគ្រោះ ត្រូវសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំណើត ខេត្តកំពង់ស្ពឺ ហើយសមត្ថកិច្ចកំពុង តាមចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយៈ លោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2114 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7426 នាក់
ខែនេះ :
23264 នាក់
3 ខែនេះ :
77883 នាក់
សរុប :
1661810 នាក់