បុរសម្នាក់ប្រើហឹង្សាក្នុងគ្រួសារជាច្រើនដង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគបាលប៉ោយប៉ែតឃា្លតខ្លួន តាមពាក្យបណ្តឹងគ្រួសារ.!!!
ក្រុងប៉ោយប៉ែត៖ នៅថ្ងៃទី១៦ មករា ឆ្នាំ២០២០ វេលាម៉ោង ១២ និង ៥៥ នាទី មានករណីអំពើហឹង្សាក្នុងគ្រួសារកើតឡើងនៅចំណុចភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលប៉ោយប៉ែតបានអោយដឹងថា៖ជនបង្ករឡើងដោយឈ្មោះ ខា គឿន ភេទប្រុស អាយុ៣០ឆ្នាំ (ជាកូន) បានធ្វើសកម្មភាពយកកាំបិតកាប់ឪពុកឈ្មោះ អៀង សុខា អាយុ៥៨ឆ្នាំ ចំដៃស្តាំតែមិនបណ្តាលអោយមុត និងយកដំបងវ៉ៃប្អូនឈ្មោះ ខា គុណ ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសមុខ និង ស្មារសងខាង និងវ៉ៃប្អូនស្រីឈ្មោះ ខា គន្ធា ភេទស្រី អាយុ២៥ឆ្នាំ បណ្តាលអោយរបួសក្បាល ។
សមត្ថកិច្ចប៉ុស្តិ៍បញ្ជាក់ថា៖ មូលហេតុស្រវឹងស្រា ញៀនថ្នាំមកដល់ផ្ទះរករឿងអ្នកផ្ទះគ្រប់គ្នា។ ចំណែកសាច់ញាតិបានអោយដឹងដែរថា៖ កន្លងមកនៅពេលញៀនថ្នាំ ញៀនស្រា គឺ តែងតែធ្វើសកម្មភាពប្រើហឹង្សាក្នុងផ្ទះជាប្រចាំ។
ក្រោយពេលទទួលបណ្តឹងហើយកំលាំងប៉ុស្តិ៍នគរបាល បានទៅនាំខ្លួនបុរសខេងលើមកប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយៈ លោក ស៊ុយ វុទ្ធី
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com