រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងបន្ថែមការណែនាំដល់កម្លាំងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ លេីករណីសិស្សសាលាវាយគ្នា។ ហើយការណែនាំបន្ថែមបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជេីញដឹកនាំកម្លាំងសរុបចំនួន ៧៧៩ នាក់ ដេីម្បីចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។ ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្តមស្នងការ បានមានប្រសាសន៍បន្ថែម ក្នុងការណែនាំដល់កងកំលាំងទាំងអស់ អោយគោរពវិន័យអោយបានខ្ចប់ខ្ជួន ត្រូវកាត់សក់ខ្លីជាប្រចាំ ជាពិសេសកំលាំងអន្តរាគមន៍តាមគ្រប់បណ្តាខណ្ឌ ត្រូវតែស្លៀកពាក់ស្អាត និងកាត់សក់ខ្លីជានិច្ច ។ ជាមួយគ្នានោះដែល ឯកឧត្តមស្នងការ ក៏បានលេីកពីករណីសិស្សសាលា ដែលបង្កការវាយគ្នាបណ្តាលអោយរបួសនិងស្លាប់ ក្នុងនាមជាសមត្ថកិច្ចត្រូវបន្ថែមការយកចិត្តទុកដាក់ខ្ពស់លេីករណីនេះ ម្យ៉ាងវិញទៀតក្នុងនាមជាឪពុក ម្តាយ ក៏ត្រូវតែចំណាយពេលវេលាខ្លះ ដេីម្បីណែនាំអប់រំកូនៗ អំពេីសីលធម៌ក្នុងការរស់នៅ ដូចជាក្នុងពេលកំពុងញុាំអាហាររួមគ្នា ឬក៏ពេលមុនចូលគេង៕ ដោយៈលោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា