ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ នៅខេត្តបន្ទាយមានជ័យ បានរងរបួសធ្ងន់ ក្នុងគ្រាជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បើកបរពីទិសខាងកើតទៅលិច ក្នុងល្បឿនលឿនមិនប្រយ័ត្ន ឡើងវ៉ាជេងរថយន្តធំក្នុងទិសដៅស្របគ្នា រួចបានកៀររថយន្តកូរ៉េមួយគ្រឿង បើកបតក្នុងទិសដៅច្រាសគ្នា(ពីកើតទៅលិច) ហើយបានជុ្រលចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លេីងធំ( ខ្សែបញ្ជូនតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល របស់ក្រុមហ៊ុនត្រេនមីសិន ឡាញ : CPTL ) បណ្តាលអោយបង្គោល១ដើមបាក់ដល់ដី និងទាញទ្រេតបង្គោលផ្សេងទៀត រីឯរថយន្តលោកម៉ាកនីសាន់ ព៌ណត្រេអ៉ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 07 ,2-3405 រងការខូចខាតធ្ងន់ផ្នែកខាងមុខ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីម៉ោង ០៥ និង ៣០នាទីល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចដើមពោធិ៍២ដើម ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានអោយដឹងថា៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើអ្នកបើកបររថយន្តគឺ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ បើកបរតែម្នាក់ឯង បានរងរបួសធ្ងន់ ហើយត្រូវបាននគរបាលនិងក្រុមអ្នកសង្គ្រោះ ដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ឬអាចនិងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យណាផ្សេងទៀត៕ ដោយ: លោក ស៊ុយ វុទ្ធី គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា