ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ស្ដ្រីម្នាក់ស្លាប់ដោយសារជួយកូន ចំណែកកូនប្រុសរងរបួសធ្ងន់ ក្នុងករណីស្រវឹងដេកលើផ្លូវរថភ្លើង.!!!
Tue,21 January 2020 (Time 04:08 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 834នាក់)


ភ្នំពេញ ៖ ស្ដ្រីម្នាក់ស្លាប់ដោយសារជួយកូន ចំណែកកូនប្រុសរងរបួសធ្ងន់ ក្នុងករណីស្រវឹងដេកលើផ្លូវរថភ្លើង ស្របពេលដែលរថភ្លើងបើកមកដល់ ម្តាយរត់ទៅជួយទាញកូនប្រុស ជាអកុសលរថភ្លើងបុកម្តាយស្លាប់ រីឯកូនប្រុសរងរបួសធ្ងន់ នៅវេលាម៉ោង១១យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅផ្លូវដែក ក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ គ្មានអ្នកណាដឹង រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែមករា នេះ ទើបប្រទះឃើញ ជនរងគ្រោះ២នាក់ម្តាយកូន ដេករណូករណែល ផ្អើលឆោឡោ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែងតែម្តង ។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ខាងលើ ឈ្មោះ ជ័យ អឿន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរ ដើរបេះបន្លែលក់ ។ ចំណែកកូនប្រុស រងរបួសធ្ងន់ ឈ្មោះ បុិច សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅផ្ទះ កន្លែងកើតហេតុ ។ ហើយបើយោងតាមការបំភ្លឺពីស្ត្រីឈ្មោះ សុិន ស្រីឯម អាយុ៤១ឆ្នាំ មុខរបរ លក់នំ ត្រូវជាកូនស្រីបង្កើត របស់ជនរងគ្រោះ រស់នៅផ្ទះផ្សេងមួយទៀត នៅក្នុងភូមិខាងលើ បានអោយដឹងថា៖ ម្តាយគាត់ជាស្ត្រីម៉េម៉ាយ មានកូន៧នាក់ ប្រុស២នាក់ ស្រី៥នាក់ គាត់ជាកូនច្បង រីឯកូនប្រុសរងរបួសជាកូនទី៣ រស់នៅជាមួយម្តាយ ។ ហើយមុនកើតហេតុ គាត់មិនដឹងទេ ម្តាយប្អូនជួបគ្រោះថ្នាក់បែបនេះ ទើបតែនៅព្រឹកថ្ងៃទី២១ ខែមករានេះ មានពលរដ្ឋប្រទះឃើញទើបនាំគ្នាផ្អើលឆោឡោ ឭថាម្តាយដែលស្លាប់ អ្នកផ្ទះជាប់នឹង ប្អូនប្រុសរងរបួសនាំទៅជូតលាងរបួស ។ តាមប្រភពប្រជាពលរដ្ឋក្នុងភូមិបានអោយដឹងថា៖ មុនកើតហេតុ នៅយប់ថ្ងៃទី២០ ខែមករា កូនប្រុសរងរបួស ផឹកស្រាស្រវឹង ហើយទៅដេកលើផ្លូវដែក គ្មានអ្នកណាចាប់អារម្មណ៍ ព្រោះជាទម្លាប់បុរសខាងលើទៅហើយ លុះដល់វេលាម៉ោង១១យប់ ថ្ងៃដដែលគេឃើញមានរថភ្លើង០១ខ្សែដឹកទំនិញ បើកចេញពីក្រុងភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ក៏មិនចាប់អារម្មណ៍ ថាបុកមនុស្សស្លាប់ដែរ រហូតដល់ព្រឹកឡើងទើបប្រទះឃើញបែបនេះ ។ តែបើតាមសម្តីជនរងគ្រោះវិញ បានអោយដឹងថា៖ មុនកើតហេតុ ខ្លួនស្រវឹងស្រា ឈ្លោះប្រកែកជាមួយម្តាយហើយ ដើរទៅដេកលេងលើផ្លូវដែក លុះដល់វេលាម៉ោង១១យប់ មានរថយន្តភ្លើងបើកមក ម្តាយឃើញរត់ទៅដាស់ និង ទាញ តែត្រូវបានរថភ្លើងបើកបុកម្តាយស្លាប់ រីឯខ្លួនផ្លោងខ្ទាតចេញ សន្លប់រហូតដល់ព្រឹកតែម្តង ។ តាមការពិនិត្យសន្និដ្ឋាន របស់សមត្ថកិច្ច បុរសរងគ្រោះជាកូន ពេលដែលស្រវឹងទៅដេកលើផ្លូវដែក លុះពេលដែលរថភ្លើងបើកមក ជិតដល់សុីផ្លេ ម្តាយដឹង ឃើញ រត់ទៅដាស់ទាញ កូនចេញ ត្រូវបានរថភ្លើងបើកបុក ផ្លោងកូនចេញ ទើបរងរបួស ចំណែកម្តាយ មិនគេចអត់ផុត បុកស្លាប់តែម្តង ។ ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះ សមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណយតាមប្រពៃណី ៕ ដោយៈលោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1713 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7025 នាក់
ខែនេះ :
22863 នាក់
3 ខែនេះ :
77482 នាក់
សរុប :
1661409 នាក់