ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ.! រោងសិប្បកម្មឈើអត់ច្បាប់របស់ លោក វ៉ា ជនជាតិ វៀតណាម មួយកន្លែង នៅច្រកចូលអូរតាយ៉ត ស្រុកត្រពាំងប្រាសាទ សង្ស័យជាខ្សែស្រលាយយរបស់អស់លោកមេព្រៃទេដឹងទើបមិនដែលធ្វើការបង្ក្រាប.!!!
Sat,12 December 2020 (Time 11:43 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 620នាក់)


ខេត្តឧត្តរមានជ័យ៖ រោងសិប្បកម្មអត់ច្បាប់ របស់ លោក វ៉ា ជនជាតិវៀតណាម ដ៏ធំសម្បើមមួយកន្លែងស្ថិតនៅចំណុច ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចូលតាមច្រកក្លោងទ្វារអូរតាយ៉ត ចម្ងាយប្រហែល ៣០០ ម៉ែត្រពីក្លោងទ្វារ ធ្វើសកម្មភាពបើកធ្វើអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ តែមិនដែលឃើញមានអស់លោកមន្ដ្រីជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ សង្ស័យតែជាខ្សែស្រលាយយរបស់មេព្រៃទាំងនោះក៏មិនដឹង ទើបបានអស់លោកមិនដែលចុះចាប់បង្ក្រាប។ ជាក់សែ្តងនៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨ និង២០ នាទី សារព័ត៌មានយើងបានចុះទៅថត និងផ្ដិតយករូបភាព នៅទីកន្លែងនោះផ្ទាល់ ឃើញមាន ម៉ាស៊ីនតាបជ្រៀកឈូស និងឈើតាប់ដុំតូចធំជាច្រើនម៉ែត្រគីប ឈើស្លឹកមុខកាត់ធំៗជាច្រើនសន្លឹក មានជាងកំពុងធ្វើនៅទីនោះផ្ទាល់។ ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោក ជៀល សុផល នាយសង្កាត់រដ្ឋាភិបាលព្រៃឈើស្រុកត្រពាំងប្រាសាទ ក្នុងនាមលោកជានាយសង្កាត់រដ្ឋបាលព្រៃឈើ គួរតែធ្វើការចាប់បង្ក្រាបហេតុអ្វីមិនបង្ក្រាប បែជាបណ្ដែតបណ្ដោយឲ្យបទល្មើសធ្វើការបំផ្លាញព្រៃឈើធនធានធម្មជាតិបានយ៉ាងរលូនរាប់ឆ្នាំបែបនេះទៅវិញ?។ ប្រជាពលរដ្ឋសូមសំណូមពរដល់មន្ដ្រីជំនាញថ្នាក់ជាតិ ជួយធ្វើការចុះបង្ក្រាបទីតាំងសិប្បកម្មដ៏ធំមហិមានេះផង បើសង្ឃឹមលើមន្ដ្រីជំនាញក្នុងស្រុកត្រពាំងប្រាសាទឲ្យធ្វើការបង្ក្រាប គឹមិនងាយនោះទេ៕ ដោយ: លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2345 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7657 នាក់
ខែនេះ :
23495 នាក់
3 ខែនេះ :
78114 នាក់
សរុប :
1662041 នាក់