ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ មិនបង្ក្រាប រោងសិប្បកម្មឈើអត់ច្បាប់ជាច្រើនកន្លែង នៅចំណុចភូមិត្រពាំងប្រាសាទ សង្ស័យត្រូវថ្នាំសណ្តំពីក្រុមម្ចាស់សិប្បកម្មទាំងនោះហើយមើលទៅ.!!!
Fri,11 December 2020 (Time 09:23 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 633នាក់)


ខេត្តឧត្តរមានជ័យ៖ បើតាមការអង្កេតរបស់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកឃើញថា៖ មានការបើករោងសិប្បកម្មឈើអត់ច្បាប់ជាច្រើនកន្លែង ស្ថិតនៅចំណុចភូមិត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងធ្វើសកម្មភាពជារៀងរាល់ថ្ងៃ តែមិនដែលឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងស្រុក និងលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ ធ្វើការចុះបង្ក្រាបនោះទេ សង្ស័យត្រូវថ្នាំសណ្តំពីក្រុមម្ចាស់សិប្បកម្មឈើទាំងនោះហើយមើលទៅ.?។ ជាក់ស្តែង: នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ០៣ និង ២០ នាទីល្ងាច ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះទៅថតផ្ដិតយករូបភាពនៅទីតាំងនោះផ្ទាល់ ឃើញមាន៖ (ម៉ាស៊ីនតាបជ្រៀកឈូស និងឈើតាប់ដុំតូចធំជាច្រើនម៉ែត្រគូប ឈើសន្លឹកមុខកាត់ធំៗជាច្រើនសន្លឹក ដែលពួកជាងកំពុងតាបជ្រៀកជាច្រើននាក់ លាន់ឮសម្លេងទ្រហឹងអឹងកងពេញក្នុងភូមិ) តែបែរជាអស់លោកសមត្ថកិច្ចជំនាញពាក់ព័ន្ទក្នុងស្រុក និងលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ធ្វើជាដេកលក់ រក្សាភាពស្ងប់ស្ងាត់បានជាយូឆ្នាំហើយ ជាថ្នូរនិងលាភសក្ការៈរបស់ខ្លួនចែកគ្នីគ្នាធ្វើមានបាន ដល់សព្វថ្ងៃនេះ។ ប្រជាពលរដ្ឋសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំប្រាសាទ ក្នុងនាមលោកជានាយសង្កាត់រដ្ឋបាលព្រៃឈើ គួរតែលោកសហការនិងកម្លាំងជំនាញចម្រុះ ចុះធ្វើការបង្ក្រាប។ ហេតុអ្វី? លោកមិនបង្ក្រាប បែរជាបណ្ដែតបណ្ដោយអោយក្រុមឈ្មួញប្រព្រិត្តបទល្មើស ធ្វើការកាប់បំផ្លាញព្រៃឈើធនធានធម្មជាតិ យកកែឆ្នៃទៅលក់បន្តបានយ៉ាងរលូនរាប់ឆ្នាំបែបនេះទៅវិញ.?។ ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ នាយឧត្តម ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសធុនធានធម្មជាតិ និងលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្ដរមានជ័យ សូមមេត្តាដាក់កម្លាំងជំនាញធ្វើការស៉ើបអង្កេតចុះបង្រាប់ទីតាំងសិប្បកម្មឈើគ្មានច្បាប់ជាច្រើនកន្លែងនៅស្រុកត្រពាំងប្រាសាទ នេះផងទាន ប្រជាពលរដ្ឋអស់ជំនឿលើលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ ប្រចាំស្រុកត្រពាំងប្រាសាទទៀតហើយ ព្រោះលោកមិនដែលធ្វើការបង្ក្រាប៕ ដោយ: លោក សួន ចំណាប់

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2070 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7382 នាក់
ខែនេះ :
23220 នាក់
3 ខែនេះ :
77839 នាក់
សរុប :
1661766 នាក់