ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក សៅ សារឿន អធិការនគរបាល​ស្រុកថ្មពួក​ បានដឹកនាំកម្លាំង​ចុះ​ផ្សព្វផ្សាយ​អប់រំដល់អាជីវករលក់ដូរគ្រឿងសម្ភារៈ សែន ចិន វៀតណា​ម ហាមលក់គ្រឿងផ្ទុះ រំសេវ ផាវ និងកាំជ្រួច..!!!
Tue,21 January 2020 (Time 11:07 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 884នាក់)


ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាល​ស្រុកថ្មពួក​ បានដឹកនាំកម្លាំង​ចុះ​ផ្សព្វផ្សាយ​អប់រំ និងណែនាំដល់ក្រុមបងប្អូនអាជីវករលក់គ្រឿងសម្ភារៈ សែន ចិន វៀតណា​ម ហាមដាក់តាំងលក់គ្រឿងផ្ទុះ រំសេវផាវ និងកាំជ្រួចជាដាច់ខាត ដើម្បីធានាក្នុងការការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់​ធ្នាប់ជូនប្រជា​ពល​រដ្ឋ នៅក្នុងឱកាសបុណ្យប្រ​ពៃណី​ ចិន វៀតណាម ដែលចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦-២៧ ខែមករា ឆ្នាំ២០​២០​ ខាងមុននេះ។ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាល​ស្រុកថ្មពួក​ បានអោយសារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ដឹងយ៉ាងច្បាស់ថា ៖ ការដែលលោកដឹកនាំកំលាំងចុះផ្សសព្វផ្សាយអប់រំប់រំ និង ណែនាំដល់អាជីវករលក់ដូរ គឺហាមមិនអោយលក់គ្រឿងផ្ទុះ រំសេវ ផាវ និង កាំជ្រួច នេះផងដែរ ដោយយោងតាមសេចក្តីប្រកាស ០០១ របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃច័ន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ សូមធ្វើការណែនាំដល់ការិយាល័យជំនាញនិងតាមបណ្ដាអធិការក្រុងស្រុកទាំង០៩ ដូចខាងក្រោម៖ ទី១-ហាមដាច់ខាតនូវការនាំចូលរំសេវផាវកាំជ្រួចគ្រប់ប្រភេទ។ ទី២-ចុះណែនាំដល់អាជីវករតាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួនអំពីផលប៉ះពាល់នៃរំសេវផាវនិងកាំជ្រួច។  ទី៣-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យលេងផាវកាំជ្រួចនៅតាមទីសាធារណៈដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់និងមានការរំខានដល់អ្នកដទៃពិសេសដល់ឪពុកម្ដាយឬអាណាព្យាបាលដែលមានកូនតូចតូចនាយរងគ្រោះ។  ទី៤-ធ្វើការផ្សព្វផ្សាយអប់រំឲ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ឲ្យយល់ដឹងអំពីទង្វើខុសច្បាប់ពីការតាំងលក់នាំចូលការចែកចាយផាវគ្រឹះគ្រប់ប្រភេទ។  ទី៥-ទទួលបានសេចក្តីណែនាំខាងលើនេះស្នើអស់លោកតាមការិយាល័យជំនាញ និង លោកអធិការក្រុង ស្រុកទាំង ៩ យកចិត្តទុកដាក់និងអនុវត្តតាមសេចក្តីណែនាំនេះឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាក្នុងការការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យប្រ​ពៃណី​ ចិន វៀតណាម ខាងមុខនេះ។ លោកអធិការស្រុកថ្មពួកបានអោយដឹងទៀតថា៖ ការចុះផ្សព្វផ្សាយអប់រំទៅដល់អាជីវករទាំងអស់ ដូចដែលលោកបានថ្លែងជម្រាបជូនខាងលើ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងផ្សារចំនួន០៣កន្លែង។ ទី១-ផ្សារចាស់ ទី២-ផ្សារបន្ទាយ ឃុំថ្មពួក។ និងទី៣- ផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាហមានជ័យ៕ ដោយៈ លោក ឡាយ សុជាតិ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7203 នាក់
ខែនេះ :
23041 នាក់
3 ខែនេះ :
77660 នាក់
សរុប :
1661587 នាក់