ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ! ក្រុមអ្នកសារព័ត៌មាន ជាច្រើនអង្គភាព បានអះអាងថាសកម្មភាពកាប់ឈើរបស់ក្រុមហ៊ុនស៊ីងបាយអូថេក.co ltd គឺផ្ទុយស្រឡះ ខុសពីលិខិតបំភ្លឺ របស់លោកមេធាវី ដែលជាតំណាងក្រុមហ៊ុនយ៉ាងពិតប្រាកដណាស់.!!!
Fri,11 December 2020 (Time 11:31 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 605នាក់)


ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានអះអាងប្រាប់គេហទំព័រយើងថា ក្រោយពីពួកគេ បានទទួលលិខិតបំភ្លឺ ជាសាធារណៈចំនួនមួយច្បាប់របស់លោកមេធាវី ដែលមានឈ្មោះហេងសុធារ៉ា ជាតំណាងឲ្យក្រុមហ៊ុនស៊ីងបាយអូថេក co ltd កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នេះ ដោយយោងតាម អត្ថន័យការបកស្រាយបំភ្លឺនោះ ដែលមានខ្លឹមសារទាំងស្រុងថា។ ក្នុងនាមរូបលោកគឺជាមេធាវីតំណាងឲ្យក្រុមហ៊ុនស៊ីងបាយអូថេក co ltd សូមជម្រាបជូន សាធារណៈជនឲ្យបានជ្រាបថា យោងតាមគោលការណ៍ ច្បាប់វិនិយោគ តាមរយៈលិខិតលេខ ៩៩៩ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី នឹង បានចុះកិច្ចព្រមព្រៀង វិនិយោគជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១២ ដែលស្ដីពីការប្រើប្រាស់ ដីព្រៃសម្បទាន ដើម្បីដាំឈើ និងជាដៃគូ ក្នុងភាពសហការ លើផ្ទៃដី ៣៤.០០៧ ហិចតា ដែលមានទីតាំងស្ថិតនៅ ក្នុងតំបន់ផ្សព្វផ្សាយ និងស្ដាព្រៃឈើបឹងចារ ក្នុងស្រុកសំបូរខេត្តក្រចេះ និងស្រុកសៀមបូកខេត្តស្ទឹងត្រែង ។ ក្នុងនោះក្រុមហ៊ុនក៏បានរៀបចំផែនការមេ ដែលស្ដីពីការប្រើប្រាស់ដីព្រៃ របស់រដ្ឋសម្រាប់ដាំឈើ និងផែនការអនុវត្ត ប្រចាំឆ្នាំ រួចរាល់ហើយដែរ ព្រមទាំងបោះបង្គោលសម្រាប់ព្រំប្រទល់ ស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើឈើបឹងចារ ស្រុកសំបូរខេត្តក្រចេះ និងស្រុកសៀមបូកខេត្តស្ទឹងត្រែង បានជីកក្រវ៉ាត់ព្រំដីហុំព័ទ្ធជុំវិញទីតាំង និងបានរៀបចំបញ្ជីរសារពើភ័ណ្ឌ និងវាយតម្លៃ ប៉ាន់ស្មាន ធនធានព្រៃឈើរួចរាល់ ដោយទទួលបានការអនុញ្ញាតឲ្យឈូសឆាយនិងដាំដុះក្នុងអនុតំបន់ ដោយផលិតឆ្នាំ២០២១ ត្រូវដាំអោយបានចំនួន ៨.០០០ ហិចតា ។ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងតែធ្វើសកម្មភាព ឈូសឆាយដី ដើម្បីដាំដើមឈើ ហ្នឹងអនុវត្តទៅតាមលិខិតរបស់ក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ យ៉ាងខ្ជាប់ខ្ជួនដើម្បីសម្រេចនៅផែនការមេនេះ.ត្រូវដាំឱ្យបានរួចរាល់ក្នុងឆ្នាំ២០២១ នេះចំនួន៨ពាន់ហិចតា តែបែរជាមានសារព័ត៌មានអនឡាញ មួយចំនួនបានធ្វើការចុះផ្សាយនៅព័ត៌មានខ្វះការពិត ដោយចោទប្រកាន់មកលើក្រុមហ៊ុនថា កាប់ឈើពីខាងក្រៅនិងដឹកជញ្ជូន ចូលមកក្នុងក្រុមហ៊ុន តាមផ្លូវក្រោយ និងដឹកជញ្ជូនឈើលក់យ៉ាងអនាធិបតេយ្យទៅវិញ. ចំពោះព័ត៌មាននេះគឺមិនពិតនោះទេ បញ្ជាក់ គឺខាងក្រុមហ៊ុន គឺមានតែលក់ឈើ អុស និងឈើក្រៅលំដាប់ថ្នាក់ ដែលក្រុមហ៊ុនប្រមូលបាន មកពីដីសម្បទានស្របច្បាប់ តែប៉ុណ្ណោះ បើមិនប្រមូលទេ គឺគង់តែត្រូវដុតកំទេចចោលដើមឈើទាំងនោះ ដែ ដើម្បីឱ្យទាន់ពេល ក្នុងការស្ដារព្រៃរេចរឹល ហ្នឹងដាំចំការឡើងវិញនោះ ។ ទាំងនេះគឺជាការបកស្រាយរបស់លោកមេធាវីដែលជាតំណាង(ក្រុមហ៊ុនស៊ីងបាយអូថេក co ltd) នោះ។ តែផ្ទុយទៅវិញក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពនោះបានអះអាងបន្តទៀតថា ក្រោយពីពួកគេ បានឃើញលិខិតបំភ្លឺខាងលើនេះរួច នៅថ្ងៃទី 6 ខែធ្នូ ក្រុមអ្នកសារព័ត៌មានទាំងនោះក៏បានធ្វើជារបាយការណ៍សង្ខេប មួយច្បាប់ដើម្បីគោរពជូនឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបន្ថែម ដើម្បីជូនជ្រាបជាព័ត៌មាននៅថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០២០ នេះផងដែរ។ ដើម្បីបញ្ចៀសរងនូវការរិះគន់ ឬចោទប្រកាន់ណាមួយនោះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះដ៏ស្អាតស្អំរបស់ខាងក្រុមហ៊ុន ក៏ដូចជាលោកមេធាវី ដែលជាតំណាងក្រុមហ៊ុននោះផងដែ។ ដើម្បីបញ្ជាក់ព័ត៌មានមួយនេះឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ ក្រុមអ្នកសារព័ត៌មានទាំងនោះក៏បានចុះបំពេញនៃបេសកកម្ម បន្តសាជាថ្មី ទៅកាន់តំបន់ព្រៃឡង់ ចំណុចខាងលើនោះម្ដងទៀត ហើយក៏បានប្រទះឃើញមាន ម៉ាស៊ីនត្រង់ស៊ីន័រ ហៅរណាយន្ត និងគោយន្តកន្ត្រៃ រាប់សិបគ្រឿង បានកំពុងតែ ធ្វើសកម្មភាពកាប់និងអាជ្រៀក ដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ ក្នុងតំបន់ព្រៃឡង់ដែលជាព្រៃការពារ និងអភិរក្សនោះ។ ក្នុងនោះប្រជាពលរដ្ឋដែលជាម្ចាស់គោយន្តកន្ត្រៃ ដែលកំពុងធ្វើសកម្មភាពជាក់ស្ដែង បានបញ្ជាក់និងអះអាងយ៉ាងច្បាស់ប្រាប់អ្នកសារព័ត៌មានទាំងនោះថា មូលហេតុដែលពួកគេបានចូលកាប់និងអាជ្រៀកឈើក្នុងតំបន់ព្រៃឡង់នេះ ហើយដឹកចូលទៅក្នុងក្រុមហ៊ុននោះ ក៏ដោយសារមានការ ទទួលខុសត្រូវពីខាងក្រុមហ៊ុនដែលជាអ្នកទិញនោះដែរ ហើយពួកគេលក់បានក្នុងតម្លៃមួយម៉ែត្រគីប 100 ដុល្លារ ឬ 40 ម៉ឺនរៀលនោះទេ ។ ហើយពលរដ្ឋដែលរស់នៅក្នុងភូមិស្ពានក្ដា ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នោះ ក៏បាន អះអាងប្រាប់អ្នកសារព័ត៌មានថា (ក្រុមហ៊ុនស៊ីងបាយអូថេក co ltd) នេះ កំពុងតែអនុវត្តផ្ទុយពីច្បាប់និងលក្ខន្តិកៈរបស់ក្រសួងពាក់ព័ន្ធនោះយ៉ាងពិតប្រាកដណាស់ ។ មូលហេតុដែលពួកគាត់អះអាងដូច្នេះ ពួកគាត់សុទ្ធសឹងតែដឹងយ៉ាងច្បាស់ថា សព្វថ្ងៃនេះ គឺមានមេការរបស់ក្រុមហ៊ុននោះចំនួន 5 នាក់ ដែលកំពុងតែឃុបឃឹតរួមគំនិតគ្នា យ៉ាងស្អិតរមួតជាមួយនិងមន្ត្រីជំនាញបរិស្ថានគ្រប់គ្រងនៅតំបន់នោះ ។ ហើយមេការទាំងនោះផងដែរួមមាន៖ ទី1-ឈ្មោះលោក ណូ.ទី2-ឈ្មោះលោកដា.ទទួលបន្ទុកគ្រប់គ្រងជាមេការកាប់ឈើក្នុងតំបន់ព្រៃឡង់។ ទី3-ឈ្មោះដូង ទទួលខាងរត់ការនិងផ្នែកខាងដឹកជញ្ជូនឈើ. ទី4-ឈ្មោះដារ៉ូ ទទួលគ្រប់គ្រងខាងសម្ភារៈដើម្បីចូលព្រៃកាប់ឈើនោះ. និងទី5-ឈ្មោះឡៃហៀង និងឈ្មោះហំ ដែលជាអ្នក ទទួលវាស់វែងមុខឈើនៅក្នុងក្រុមហ៊ុននោះ។ ពលរដ្ឋទាំងនោះក៏បានបន្ថែមថាពួកគេក៏បានដឹងយ៉ាងច្បាស់ថា(ក្រុមហ៊ុនស៊ីងបាយអូថេក co ltd)នេះ បានកៀងគរបងប្អូនប្រជាពលររដ្ឋមកពីតាមបណ្ដាស្រុកជិតឆ្ងាយផ្សេងៗ ជាច្រើនដើម្បីឱ្យចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ ដែលនៅក្បែរស្នាក់ការបរិស្ថាន ជាច្រើនកន្លែងមានដូចជា ចំណុចអូរក្រួត ត្រពាំងសង្កែ.។ល។ដើម្បីដឹកលក់ឲ្យក្រុមហ៊ុនគឺជាអ្នកប្រមូលទិញផលនិងអនុផលព្រៃឈើ ក្នុងតំបន់ព្រៃឡង់ទាំងនេះ ហើយការដឹកជញ្ជូនឈើពីខាងក្រៅ ចូលទៅក្រុមហ៊ុននេះដែគឺ តាមផ្លូវក្រោយ ដោយក្នុងគោលបំណងបំភាន់ភ្នែកមហាជនក៏ដូចជាថ្នាក់ដឹកនាំផងដែរ និងដើម្បីប្រែក្លាយពីឈើខុសច្បាប់ឲ្យទៅជាឈើស្របច្បាប់ទៀតផងនោះ។ រាល់ជុំវិញនៃការអះអាងរបស់ក្រុមអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋខាងលើនេះផងដែរ ដែលក្រុមការងារយើងខ្ញុំបានធ្វើការចុះផ្សាយនេះ ប្រសិនបើមានប្រតិកម្មណាមួយបានកើតឡើងឬបុគ្គលណាម្នាក់បានអះអាងថាការចុះផ្សាយនេះមិន មែនជាការពិត ឬមានភាពសុក្រឹតនិងយុត្តិធម៌សម្រាប់ខ្លួនទេនោះ ។ ក្រុមការងារយើងខ្ញុំរីករាយរាល់ភាពសហការនិងការស្នើសំុឲ្យសាមីជនដែលពាក់ព័ន្ធមេត្តាធ្វើការបកស្រាយ មកកាន់ក្រុមការងារយើងខ្ញុំដើម្បីធ្វើការផ្សព្វផ្សាយបន្តនិងកែតម្រូវឡើងវិញនៅរៀងរាល់ម៉ោងធ្វើការ ប្រសិនបើគិតថាព័ត៌មានមួយនេះមិនមែនជាការពិតទេនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1650 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6558 នាក់
ខែនេះ :
19779 នាក់
3 ខែនេះ :
71677 នាក់
សរុប :
1559846 នាក់