ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង១៥នាទី ដោយយោងតាមការចង្អុរបង្ហាញ និងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់នៅចំណុចផ្ទះជនសង្ស័យមួយកន្លែងជាប់របងវត្ត(សមាធិផល)ស្ថិតនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ឃាត់ខ្លួនជនសង្ស័យបានចំនួន១ នាក់ ឈ្មោះ សាញ់ សុខា ភេទប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិឃុំខាងលើ ដែលជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទជួញដូរគ្រឿងញៀនខុសច្បាប់។ ក្នុងការចុះបង្ក្រាបករណីគ្រឿងញៀននេះផងដែរ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានអោយដឹងថា៖ កម្លាំងលោកបានឆែកឆេរក្នុងលំនៅឋានជនសង្ស័យ រកឃើញវត្ថុតាងគ្រឿងញៀនរួមមាន៖ ១-ថ្នាំប្រភេទគ្រាប់Wyចំនួន ៣២ គ្រាប់។២-ម្សៅក្រាមពណ៌សថ្លាចំនួន ១៣ កូនថង់តូច។៣-បំពង់ជក់ ១ .ដែកកេះ ៥ ដេីម និងសំបកកូនថង់ផ្លាស្ទិចមួយចំនួន ។ លោកបានបញ្ជាក់អោយដឹងថា៖ ក្នុងកិច្ចចុះប្រតិបត្តិការបង្ក្រាបករណីខាងលើ ដោយមានកិច្ចសហការដឹកនាំនិងសម្របសម្រួលដោយលោក លឹម ប៊ុនសុភក្រ្ត័ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។ បច្ចុប្បន្ន: ជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចជំនាញផែនគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ: គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចង្អុរបង្ហាញ ដល់កម្លាំងក្រោមឱវាទ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្កាត់ផ្សារកណ្តាល.!!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ផឹង សុខេន (ហៅ ភន) និងលោកស្រី លាភ គន្ធា បុត្រាបុត្រី បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន ៣៥០០ ដុល្លារ បូករួមនិងថវិកាបានមកពីសប្បុរសជននានា ២ លានរៀល សម្រេចស្តារផ្លូវមួយខ្សែប្រវែង ១២ គីឡូម៉ែត្រ ក្នុងភូមិកៅបី និង ភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
សម្ដេចក្រឡាហោម ស ខេង បើកពិធីប្រកាសផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បីរាប់ឆ្នាំហើយលោក ចន្ថា មេឈ្មួញខាងរកស៊ីបទល្មើសឈើខុសច្បាប់ អាជ្ញាធរមានសម្ថតកិច្ចមិនហ៊ានធ្វើការបង្រ្កាប ព្រោះខ្លាចបាត់ប្រាក់ចំណូលរបស់ខ្លួននិងបក្សពួក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា