ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
នគរបាលនៃស្នងការខេត្តបន្ទាយមានជ័យបង្ក្រាបគ្រឿងញៀនបានជិត១០គីឡូក្រាម នៅក្រុងប៉ោយប៉ែត និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន៣នាក់.!!!
Wed,16 December 2020 (Time 11:35 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 531នាក់)


ខេត្តបន្ទាយមានជ័យ៖ មន្ទីរប្រឆាំងគ្រឿង ញៀន បានសហការណ៍ជាមួយ កំលាំងនគរបាលជំនាញបង្ក្រាបគ្រឿងញៀនខេត្ត និង កំលាំងនគរបាលក្រុងប៉ោយប៉ែត បានចុះបង្ក្រាបគ្រឿងញៀននៅក្នុងក្រុងប៉ោយប៉ែត ទ្រង់ទ្រាយធំ ឈានដល់ឃាត់ខ្លួនមនុស្សបានចំនួន ៣នាក់ និងដកហូតគ្រឿងញៀនចម្រុះចំនួន២វ៉ាលីនិង១ធុង ស្មើរជិត១០គីឡូក្រាម នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងក្រុងប៉ោយប៉ែត។ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានអោយដឹងថា៖ ការបង្ក្រាបគ្រឿងញៀនចម្រុះ ទ្រង់ទ្រាយធំនេះបានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ធិន សុីនដេត ស្នងការរងទទួលផែនគ្រឿងញៀន និង កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងដោយមានការដឹកនាំសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន៣នាក់៖ ទី១-ឈ្មោះ ទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ ទី២-ឈ្មោះ ហុង ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ទី៣-ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ។ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះបានបញ្ជាក់អោយដឹងបន្តទៀតថា៖ សមត្ថកិច្ចចម្រុះបានសហការ ឈានដល់ការត្រួតពិនិត្យ និងឆែកឆេរផ្ទះ ស្វែងរកវត្ថុតាង"មាន២ទីតាំង" ទីតាំងទី១ ចំណុចផ្ទះជួលរបស់ឈ្មោះ ទី យៀង ភេទស្រី ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដកហូតវត្ថុតាងមានចំនួន២វ៉ាលី។ ទីតាំងទី២ នៅចំណុចបន្ទប់ជួលរបស់ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដកហូតវត្ថុតាងមាន១ធុង។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់អោយដឹងបន្តទៀតថា៖ លុះនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជូនមកស្នងការ ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើការ បើកវ៉ាលី និង១ធុង ឃើញមានសម្ភារៈ វត្ថុតាងរួមមាន: ចំនួន១ថ្នាំគ្រាប់ពណ៌ចម្រុះ តាហ្សីមានចំនួន៤៨ថង់ ២ម្សៅក្រាមពណ៌ ស ១៤ថង់ ៣ម្សៅសដុំ មានចំនួន២កញ្ចប់ ម្សៅគ្រាប់ពណ៌ត្នោត មានចំនួន២កញ្ចប់ ៥ ថ្នាំគ្រាប់ព៍ណក្រហមមានចំនះន១៧កញ្ចប់ ៦ ថ្នាំគ្រាប់ Fi Fi មានចំនួន១៧បន្ទះ ៧ ម្សៅគ្រាប់ព៍ណខ្មៅមានចំនួន៣ថង់ ៨ ថ្នាំកញ្ចប់ចំរុះមានចំនុះ២៥កញ្ចប់ស្មើរនិងជិត១០គីឡូក្រាម . ៩ កាំភ្លើង១ដើម ម៉ាករូឡូ មានជិត១០គ្រាប់ ប្លង់ដីចំនួន២ច្បាប់។ គួរបញ្ជាក់ផងដែរថាថ្នាំញៀនដែលបង្ក្រាបបានជិត១០គីឡូក្រាមនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀនដឹកតាមរថយន្តយកទៅភ្នំពេញចាត់ការបន្ត ចំណែកជនសង្ស័យទាំង៣នាក់ កំលាំងជំនាញបង្ក្រាប គ្រឿងញៀនខេត្តបានបញ្ជូនទៅតុលាកាដើម្បី ដាក់ទោសទៅតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូថ្មពេជ្រ"ច្រកក្អមសំណ"ជួលឲ្យថៅកែវៀតណាមបើកដៃឲ្យពលរខ្មែរចូលលេងល្បែងយ៉ាងកក្រឹកគគ្រេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
683 នាក់
ម្សិលមិញ :
743 នាក់
សប្តាហ៍នេះ :
5457 នាក់
ខែនេះ :
12018 នាក់
3 ខែនេះ :
39200 នាក់
សរុប :
1410946 នាក់