ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កំលាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បង្ក្រាបបានជនសង្ស័យម្នាក់ ក្នុងករណីឆក់ទូរស័ព្ទដៃពលរដ្ឋ.!!!
Wed,22 January 2020 (Time 11:01 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 894នាក់)


ក្រុងប៉ោយប៉ែត៖ នៅថ្ងៃច័ន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៣ និង ១៥ នាទី ទាបភ្លឺ មានប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងជំនាញថាមានករណីចោរឆក់ទូរស័ព្ទនៅម្ដុំសាលាសង្កាត់ប៉ោយប៉ែត ដែរស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ ។ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងបានដកហូតបានកំបិតបុ័ងតោចំនួន១ដើម និងទូរស័ព្ទ០១គ្រឿងម៉ាក oppo A3s ពណ៍ខ្មៅ យកមកអធិកាដ្ឋានដើម្បីសួរនាំ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត បានអោយសារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) យើងខ្ញុំ ដឹងយ៉ាងច្បាស់ថា៖ ជនរងគ្រោះមានឈ្មោះ អ៊ឹម ម៉េង ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត បានមកដាក់ពាក្យបណ្ដឹង ដោយបានសំណូមពរអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ និងស្នើសុំទូរស័ព្ទយកទៅប្រើប្រាស់វិញ។ លោកអធិការបានបញ្ជាក់អោយដឹងថា៖ ជនសង្ស័យមានឈ្មោះ ជិន សារ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។បន្ទាបពីសមត្ថកិច្ចសាកសួរជនសង្ស័ខាងលើ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានឆក់យកទូរស័ព្ទដៃពីជនរងគ្រោះ និង មានកំបិតប៉័ងតោមួយជាប់ខ្លួន ព្រមទាំងបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ បច្ចុប្បន្នៈ សមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កំពុងកសាងសំណុំរឿងជនសង្ស័យឈ្មោះ ជិន សារ៉ាន់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1899 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7211 នាក់
ខែនេះ :
23049 នាក់
3 ខែនេះ :
77668 នាក់
សរុប :
1661595 នាក់