រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ១៤ និង ៣០ នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បង្រ្កាបបានជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីប្រេីប្រាស់ និង ជួញដូរគ្រឿងញៀនដោយខុសច្បាប់ ស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានអោយ ការដឹងថា៖ ការបង្ក្រាបនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ មានដូចខាងក្រោម ៖ ទី១- ឈ្មោះ ចាន់ រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លាងម៉ូតូ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីតខេត្តស្វាយរៀង។ ទី២-ឈ្មោះ ភឿន ទូច ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ សំណង់ ស្នាក់នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ទី៣-ឈ្មោះ កង សុភ័ក្ត ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ ជួញដូរថ្នាំញៀន ស្នាក់នៅផ្ទះជួល ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។ ទី៤-ឈ្មោះ រឿង ថាវី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ក្នុងករណីនេះដែរ សមត្ថកិច្ច ធ្វើការដកហូតវត្ថុតាងរួមមាន៖ ម្សៅសក្រាម ចំនួន ៥៨កញ្ចក់តូច ធំល្មម ចំនួន ០៣កញ្ចប់ និងជញ្ជីង ចំនួន ២។ បច្ចុប្បន្នៈ ជនសង្ស័យទាំង០៤នាក់ កំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌពោធិ៍សែនជ័យ ដេីម្បីសាកសួរបន្ត និង សាងសំណុំរឿងតាមនិតិវិធី៕ ដោយៈ លោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា