ខេត្តបាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥ ចំណុចភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបណ្តាលអោយមានអ្នកស្លាប់រហូតដល់ចំនួន ០៨នាក់ ដែលក្នុងរថយន្តតាក់ស៊ី Camary តែមួយ មានអ្នកស្លាប់រហូតដល់ចំនួន០៧នាក់ នេះបើតាមព័ត៌មាន ពីអធិការនគរបាលស្រុថ្មគោល បញ្ជាក់ថា ក្រុមគ្រួសារមួយដែលមានទីលំនៅអចិន្រ្តៃយ៍ នៅភូមិព្រៃដំរី ឃុំបឹងខ្នា ខេត្តពោធិ៍សាត់ ពួកគាត់បានទៅស៊ីឈ្នួលធ្វើចំការអោយគេ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នៅថ្ងៃកើតហេតុ គ្រួសាររបស់គាត់បានធ្វើដំណើរតាមរថយន្តតាក់ស៊ីខាងលើទៅចូលរួមក្នុងកម្មវិធីមង្គលការបងប្អូននៅឯខេត្តពោធិ៍សាត់ ប៉ុន្តែមិនទាន់បានទៅដល់គោដៅផង ក៏ជួបឧប្បត្តិហេតុ គ្រោះថ្នាក់ដ៏គួរអោយរន្ធត់បែបនេះតែម្តង។ ជាមួយគ្នានេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nam Fa ដែលជាក្រុមគ្រួសាររបស់ជនរងគ្រោះជិះក្នុងរថយន្តCamary ខាងលើបានផ្សព្វផ្សាយរូបភាពរបស់ជនរងគ្រោះកាលពីនៅរស់ និងបានសរសេររៀបរាប់ថា ០១គ្រួសារមីង០២នាក់ប្តីប្រពន្ធស្លាប់ទាំង០២ មួយគ្រួសារទៀត០៦នាក់ស្លាប់អស់០៥នាក់ បន្សល់ទុកកូនអាយុ ០១ខួប ។ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បាននាំយកថវិកាដែលបានពីការចូលរួមរបស់កងកម្លាំងនគរបាល និងសប្បុរសជននានាសរុបចំនួន៧០០,០០០រៀល (ចិតសិបម៉ឺនរៀល)ទៅប្រគល់ជូន ក្រុមគ្រួសារសព នៅទីអារាមវត្តអូរតាគី ដែលជាទីតំកល់ និងកំពុងរៀបចំធ្វើបុណ្យសពជនរងគ្រោះខាងលើ៕ ដោយ: លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា