ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើលោក ប៉ែន វណ្ណារិទ្ធ មានវិធានការយ៉ាងណាចំពោះលោកនាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ម្នាក់នឹងលោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីងម្នាក់ ពាក់ព័ន្ធនឹងបើកភ្លើងខៀវ ហើយឃុបឃិតគ្នាជាប្រព័ន្ធចូលរួមបំផ្លាញព្រៃឡង់យ៉ាងសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួន.???
Wed,02 December 2020 (Time 04:25 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 689នាក់)


ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៧ព្រឹក កម្លាំងបរិស្ថានដែលឈរជើងនៅទីនោះបានឆ្មក់ចូលទៅបង្ក្រាប់រថយន្តសាំយ៉ុងចំនួន០៤គ្រឿង ដែលចូលទៅដឹកឈើប្រណិតនៅចំណុចឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក៏ប៉ុន្តែ.!នៅពេលដែលកម្លាំងទៅដល់ភូមិពូរោង បានប្រទះឃើញលោក ឃិន វណ្ណៈ នាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ ក៏នាំគ្នាដកខ្លួនថយមកវិញចាំពួនស្ទាក់ចាប់នៅចំណុចចម្ការកៅស៊ូរទំរីង លុះដល់ព្រឹកឡើងវេលាម៉ោង០៧ រថយន្តសាំយ៉ុងចំនួន០៤គ្រឿង បានបើកបន្តកន្ទុយគ្នាដូចហែរកឋិន ក៏ប៉ុន្តែការបង្ក្រាបចាប់បានតែ០២គ្រឿងទេ រីឯ០២គ្រឿងទៀតបានបើករត់សម្រុកទៅខាងមុខបាត់ស្រមោលដោយសារតែកំលាំងបរិស្ថានមានគ្នាតែ០៦នាក់ប៉ុណ្ណោះ។ ប្រភពព័ត៌មានបានបន្តទៀតថា៖ រថយន្តសាំយ៉ុងចំនួន០៤គ្រឿងនេះ បានធ្វើសកម្មភាពយ៉ាងសកម្មដឹកឈើរាប់ខែរាប់ឆ្នាំមកហើយុំដោយមានការឃុបឃិតគ្នាជាមួយលោក សុិន សៀងឡាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីង និងលោក ឃិន វណ្ណៈ នាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់។ បើតាមប្រភពច្បាស់ការណ៍បានបង្ហើបអោយដឹងថា លោក ឃិន វណ្ណៈ កំពុងតែលេងល្បែងឆ្ពិនភ្នែកខ្ចីដៃស្ថាប័នផ្សេងៗអោយយកលុយអោយយ៉ាងស្រួល។ រីឯលោក ស៊ិន សៀងឡាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីងវិញគឺជាអ្នកដើរសេដ្ឋកិច្ចយ៉ាងពិសេសរបស់សង្កាត់រដ្ឋបាលព្រៃឈើទំរីងដុះស្លែចាក់គ្រឹះរាប់ឆ្នាំមកហើយ តាំងពីព្រៃឈើនៅរហូតព្រៃឈើចង់អស់ទៅវិញ សកម្មភាពដែលមានរាប់ឆ្នាំមកហើយ តើលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មានដឹងពីទង្វើកូនចៅរបស់ក្រោមឱវាទដែរឬទេ.?។ ហើយលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានជ្រាបដែរឬទេ ពាក់ព័ន្ធនិងជំនាញចាប់ដៃគ្នាជាមួយឈ្មួញដើម្បីបំផ្លាញព្រៃឡង់សព្វថ្ងៃនេះ។ ប្រភពព័ត៌មានបានបន្តទៀតថាសមត្ថកិច្ចដែលឈរជើងនៅមូលដ្ឋាននោះគឺទទួលបានកញ្ចប់លុយពុករលួយទាំងអស់ទើបបទល្មើសឈើដំណើរការដោយរលូន។ ជាចុងក្រោយប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលក៏ដូចសមត្ថកិច្ចដែលមិនពាក់ព័ន្ធសូមសំណូមពរទៅឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាចាត់វិធានការមកលើមន្ត្រីដែលអ:សកម្មរស់នៅជាមួយមេឈ្មួញរួមគ្នាបំផ្លាញព្រៃឡង់នោះផងទាន។ ចំណែករថយន្តនឹងឈើត្រូវបានសមត្ថកិច្ចជំនាញបរិស្ថានអូសយកមករក្សាទុកនៅស្នាក់ការព្រះអាទិត្យ៕ ដោយ: កញ្ញា ភាព ចាន់រ៉ាយ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1837 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7149 នាក់
ខែនេះ :
22987 នាក់
3 ខែនេះ :
77606 នាក់
សរុប :
1661533 នាក់