ខេត្តស្ទឹងត្រែង៖ អគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់ផ្ទះប្រជាពលរដ្ឋមូយកន្លែង ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលហេតុការនេះកើតឡើងនៅវេលាម៉ោង០៥និង២៥ល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នេះ។ អគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅផ្ទះប្រជាពលរដ្ឋមួយកន្លែងខាងលើនេះដែរ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមូលដ្ឋាន និង អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្ត បានចុះជួយអន្ដរាគមន៍ ពន្លត់ និង សង្គ្រោះភ្លាមៗផងដែល។ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអោយភ្នាក់ងារសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ យើងខ្ញុំដឹងដែរថា៖ កម្លាំងអាវុធហត្ថរបស់លោក និង អាជ្ញាធររួមទាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះជួយអន្ដរាគមន៍សង្គ្រោះ ភ្លាមៗក្នុងពេលដែលហេតុ ហើយរហូតមកដល់ម៉ោង០៦និង៤៥នាទីល្ងាច ទើបកម្លាំងចម្រុះក្នុងខេត្តស្ទឹងត្រែង អាចគ្រប់គ្រងស្ថានភាពបានទាំងស្រុង មានសភាពរលត់ទៅវិញ។ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានថា៖ ក្នុងមូលហេតុឆេះផ្ទះពលរដ្ឋ្ឋខាងលើ លោកមិនទាន់បញ្ជាក់អោយដឹងពីទំហំនៃការខូចខាតទ្រព្យសម្បត្តិនៅឡើយទេ៕ រាយការណ៍បឋមៈដោយ លោក វ័ន ប៊ុនរើន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា