ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) ក្មេងទំនើងមួយក្រុម.! គប់កញ្ចក់ឡានក្រុង ត្រូវសមត្ថកិច្ចទឹកប៉ុស្តិ៍ថ្លា ឃ្លាតខ្លួនតាមពាកបណ្តឹង.!!!
Fri,04 December 2020 (Time 12:09 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 627នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២១និង៥០នាទី បុរសឈ្មោះ សុីន ថៃវ៉ាន់ថា ភេទប្រុស អាយុ៥២ រស់នៅភូមិបឹងសាឡាង ឃុំទួលគោក ក្រុងភ្នំពេញ ដែលបច្ចុប្បន្ន អ្នកបើកបរឡានក្រុង (ប៉ោយប៉ែត-ទៅបាត់ដំបង) បានមកដាក់ពាក្យបណ្តឹងរាយការណ៍ថា នៅយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២០និង១៥នាទី នៅចំណុចខាងលិចស្ដុបទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានករណីធ្វើអោយខូចខាតដោយចេតនា ទ្រព្យសម្បត្តិអ្នកដ៏ទៃ (គប់កញ្ចក់ឡាន) មួយបានកើតឡើង បង្កដោយ ជនសង្ស័យមានគ្នាប្រាំនាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស បាននាំគ្នាគប់កញ្ចក់ឡានក្រុង១គ្រឿងម៉ាក ហុិយ៉ាន់ដាយ ពណ៌ក្រហមលាយស ជិះក្នុងទិសដៅពីលិចមកទិសខាងកើត(ប៉ោយប៉ែតនិងបាត់ដំបង) បណ្ដាលអោយបែកកញ្ចក់ផ្នែកខាងឆ្វេងមុខតៃកុងឡាន បន្ទាប់មកតៃកុងឡាន បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិនគរបាលរដ្ឋ បាលទឹកថ្លា។ ក្រោយពីបានទទួលបណ្ដឹង និងដោយបានការអនុញ្ញាតបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរងផែនព្រហ្មទណ្ឌ កំលាំងប៉ុស្ដិ៍បានចុះស្រាវជ្រាវនិងបានឆែកកាំមេរ៉ាសុវត្តិភាពកំណត់មុខសញ្ញបាន ។ លុះព្រឹកឡើងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨ព្រឹក កម្លាំងប៉ុស្តិ៍បាននាំខ្លួនជនសង្ស័យ១នាក់ឈ្មាះ ម៉ៅ លៀបហេង ភេទប្រុស អាយុ១៣ឆ្នាំរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិសោភ័ណ មកសាកសួរ នៅប៉ុស្ដិ៍ ជនរូបនេះបានសារភាពថាខ្លួនគេជាអ្នកគប់កញ្ចក់ឡានពិតមែន និងបក្សពួក ៤ នាក់ទៀត។ បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ: លោក ឡាយ សុជាតិ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1813 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7125 នាក់
ខែនេះ :
22963 នាក់
3 ខែនេះ :
77582 នាក់
សរុប :
1661509 នាក់