ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រុមក្មេងទំនើង! ជិះម៉ូតូបង្ហោះ លេងស៊ីម៉ាំងប្រែន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅរអប់រំ.!!!
Fri,04 December 2020 (Time 12:23 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 711នាក់)


ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទី អាជ្ញាធរភូមិបានរាយការណ៍ មកប៉ុស្តិ៍នគរបាលគោករមៀតថា៖ មានករណីក្មេងទំនើងជិះម៉ូតូបំពាក់ស៊ីម៉ាំង កែច្នៃ (ស៊ីម៉ាំងប្រែន) ជិះរំខាននៅចំណុចក្បែរសាលាឃុំគោករមៀត ក្រោយទទួលបានព័ត៌មាន និងដោយមានការយកចិត្តពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ពីបញ្ហាក្រុមក្មេងទំនើង តែងតែដើបង្កអសន្តិសុខក្នុងសង្គម លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរងផែនព្រហ្មទណ្ឌ បានចង្អុរបង្ហាញនិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការស្រុកថ្មពួក បានដឹកនាំកម្លាំងប៉ុស្តិ៍ ចុះទៅដល់កន្លែង បានប្រទះឃើញនិងឃា្លត់ច្លួន ឈ្មោះ កែវ គីតា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ពាក់ព័ន្ធករណីខាងលើ កម្លាំងអធិការស្រុកថ្មពួក បានឃាត់ខ្លួនយកមកប៉ុស្តិ៍ ដើម្បីដក់ហូត បំពុងស៊ីម៉ាំងកែឆ្នៃរក្សាទុក និងប្ដូរដាក់ស៊ីម៉ាំងធម្មតាវិញ ហើយបានធ្វើកិច្ចសន្យាអប់រំណែនាំ អោយបញ្ឈប់ប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃ (ស៊ីម៉ាំងប្រែន) តទៅទៀត រួចបានទំនាក់ទំនងទៅ អាណាព្យាបាល មកធ្វើការធានាដើម្បីអោយយកកូនត្រឡប់ទៅផ្ទះវិញ៕ ដោយ: លោក ឡាយ សុជាតិ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1651 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6963 នាក់
ខែនេះ :
22801 នាក់
3 ខែនេះ :
77420 នាក់
សរុប :
1661347 នាក់