ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ.!លោក គង់ ដារា មេបញ្ជាការអាវុធហត្ថស្រុកត្រពាំងប្រាសាទ ហ៊ានដកកាំភ្លើងបាញ់១គ្រាប់ ក្នុងវង់ផឹកស៊ី "នៅអាហារដ្ឋាន តារា" ព្រោះរឿងទាស់ពាក្យសម្ដី បង្កការភ្ញាក់ផ្អើលទាំងយប់.!!!
Sat,05 December 2020 (Time 05:47 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 776នាក់)


ខេត្តឧត្តរមានជ័យ៖ តាមប្រភពរាយការណ៍បានអោយដឹងថា៖ លោក គង់ ដារា ដែលជា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ហ៊ានដកកាំភ្លើងបាញ់១គ្រាប់ បញ្ឆាកក្បាល និងគំរាមសម្លាប់ គូភាគីម្ខាងទៀត ក្នុងវង់ផឹកស៊ី ខណៈដែលខ្លួនស្រវឹងជោគជាំនៅក្នុងហាងមួយកន្លែង ដែលមានស្លាកយីហោ (អាហារដ្ឋាន តារា) ព្រោះរឿងទាស់ពាក្យសម្ដីគ្នាបន្តិចបន្ទួចសោះ ដែលហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងកាលពីវេលាម៉ោង០៨និង១៣នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះស្ថិតនៅភូមិ/ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នៅក្នុងករណីដែលលោក គង់ ដារា ហ៊ានដកកាំភ្លើងបាញ់គំរាម១គ្រាប់ ដល់ភ្ញៀវកំពុងផឹកស៊ីក្នុងហាង នាំគ្នាផ្អើលរត់ជាន់ជើងគ្នាព្រោងព្រាត ក៏មានការជះឥទ្ធិពលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅតំបន់កើតហេតុនោះទាំងយប់ផងដែរ នេះបើយោងតាមភពរាយការណ៍។ ប្រជាពលរដ្ឋដែររស់នៅស្រុកត្រពាំងប្រាសាទ សូមសំណូមពរទៅដល់ នាយឧត្តម ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស សូមមេត្តាចាត់វិធានការទៅលើលោក គង់ ដារា ដែលជាមេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកត្រពាំងប្រាសាទ ផងទាន ព្រោះលោកអាងខ្លួនមានអំណាច មានស័ក្តិ ផឹងស៊ីស្រវឹងតិចតួច ហ៊ានដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋស្លូតត្រង់ បង្កអសន្តិសុខក្នុងមូលដ្ឋាន ល្មើសទៅនិងច្បាប់វិន័យរបស់ថ្នាក់ដឹកនាំយ៉ាងពេញបន្ទុក។ ជុំវិញរឿងរាវខាងលើ អង្គភាពយើងខ្ញុំ មិនអាចសំុការបំភ្លឺពីលោក គង់ ដារា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ បាននោះទេ ដោយមិនមានលេខទូរសព្ទ័ តែទោះយ៉ាងនេះក្តីអង្គភាពយើងខ្ញុំ រងចាំការបកស្រាយបំភ្លឺពីសាមី រាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទTell.092190098/ 0886606773៕ ដោយ: លោក សួន ចំណាប់ ភ្នាក់ងារ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2138 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7450 នាក់
ខែនេះ :
23288 នាក់
3 ខែនេះ :
77907 នាក់
សរុប :
1661834 នាក់