ក្រុងប៉ោយប៉ែត៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ បានចង្អុលបង្ហាញពីបង្ហាញ ការចតលក់ដូរ ការចតយានជំនិះមានភាពរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់តាំងលោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងក្រុង ទទួលបន្ទុកការងារផែនចរាចរណ៍ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារអគ្គថ្មី និងនៅតាមបណ្ដាផ្លូវមួយចំនួននៃទីក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ។ លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា បានអោយសារព័ត៌មានយើងខ្ញុំដឹងថា៖ ការចុះរៀបចំសណ្ដាប់ធ្នាប់នៅព្រឹកនេះផងមានដូចជា៖ ១-បញ្ឈប់ការចតយានជំនិះគ្រប់ប្រភេទនៅលើផ្លូវសាធារណៈ។ ២-បញ្ឈប់ការចតលក់ដូរតាមរទេះ និង លក់ដូរតាមសំយាប ចូលមកលើផ្លូវសាធារណៈ។ ៣-សូមអោយពុកម៉ែបងប្អូនប្រជាពលរដ្ឋចូលរួម ការយល់ដឹងអំពីការប្រើប្រាស់ផ្លូវសាធារណៈជាអធិភាព។ ៤-ការចោលសំរាមអណាធិបតេយ្យ សូមអោយមានការវេចខ្ចប់ទុកដាក់អោយបានត្រឹមត្រូវដែលមានធុងសំរាមនៅជិតលោកអ្នក។ ៥-ដើម្បីធានាបានមូលដ្ឋានភូមិឃុំសង្កាត់ក្រុង របស់យើង មានសោភ័ណភាពល្អ មានរបៀបរៀបរយ និងអនាម័យបរិស្ថានស្អាតជានិច្ច មិនចាញ់ប្រទេសជិតខាងយើង។ លោក ឈឿន ប៊ុនថា បានអោយដឹងដែលថា៖ ជាលទ្ធផល ក្នុងការចុះណែនាំនាព្រឹកនេះ ឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនធំ ក្នុងមូលដ្ឋានបានចូលរួមសហការយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ ការឈប់ចតយានយន្តមានរបៀបរៀបរយបានល្អបង្គួរ។ ក៏ប៉ុន្តែ.! មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច មិនបានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចឡើយ ដោយបានឈប់ចតយានយន្តតូចក្រយានយន្តគ្មានសណ្តាប់ធ្នាប់ នឹងដាក់តាំងសម្ភារៈលក់ដូរនៅតាមសំយាបតូបផ្សេងៗ រំលោភលើចិញ្ចើមផ្លូវសាធារណៈ បង្កការបាត់បង់សោភ័ណភាព ក៏ដូចជាសណ្តាប់ធ្នាប់សាធារណ: ក្នុងនោះកម្លាំងលោកក៏បានធ្វើការណែនាំទៅដល់ពួកគាត់ផងដែរ សូមបញ្ឈប់ការចត ឬ ការចតលក់ដូរលើដងផ្លូវសាធារណៈតទៅទៀត។ ប្រជាពលរដ្ឋមួយចំនួនធំប្រកបដោយការយល់ដឹង ដែលបានឯកភាពចូលរួមជាមួយនិងអាជ្ញាធរមានសមត្ថកិច្ច បាននាំគ្នាសាទរ ចំពោះចំណាត់ការថ្នាក់ដឹកនាំខេត្តទើបលើងកាន់តំណែង និងលោកអធិការក្រុងប៉ោយប៉ែត ទើបឡើងថ្មីផងដែរ។ តែអ្វី.?ដែលពួកគាត់ខកចិត្តជាខ្លាំងនោះគឺ ក្រោយពេលសមត្ថកិច្ចចុះអនុវត្តន៍ឃើញថា (ដូចវែកចក) មានការចតលក់ដូរ និងចតយានយន្ត តូចក្រយានយន្ត មានភាពរញ៉េរញ៉ៃដ៏ដែលៗ នេះសបញ្ជាក់អោយឃើញថា៖ ប្រជាពលរដ្ឋមួយចំនួនតូច មានការយល់ដឹងនៅមានកម្រិត។ ប្រជាពលរដ្ឋសូមសំណូមពរទៅដល់លោក សៅ សារឿន អធិការក្រុងប៉ោយប៉ែត សូមមានវិធានការតឹងរឹងបន្ថែមទៀត និងមានការផាកពិន័យជាធរមាន ដើម្បីអោយក្រុមមួយចំនួនតូចមិនហ៊ានឡើងចាង ដែលពួកគាត់គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់ដល់អ្នកដ៏ទៃ ដែលធ្វើដំណើរថ្មើជើង និងបើកបរលើដងផ្លូវសាធារណ: "ភាពរញ៉េរញ៉ៃដូចសព្វមួយដងនេះហើយជាដើមចម បង្កការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាញឹកញ៉ាប់នៅក្នុងក្រុងប៉ោយប៉ែត"៕ ដោយ: លោក ស៊ុយ វុទ្ធី ប្រធានគ្រប់គ្រងព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា