ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ដីព្រៃភ្នំ ឧទ្យានជាតិបូទុមសាគរ គ្រប់គ្រងដោយបរិស្ថាន ត្រូវមេគយឈ្មោះ ហ៊ីន វាសនា ហៅគយស្នា កាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធិឯកជន.!!!
Sat,05 December 2020 (Time 11:48 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 648នាក់)


ខេត្តកោះកុង៖ ប្រភពបែកធ្លាយមេគយឈ្មោះ ស្នា បានធ្វើសកម្មភាពជួលកម្មករទៅកាប់ដីព្រៃភ្នំប្រមាណជាង៣០ហិកតា ហើយដីព្រៃភ្នំដែលលោកហ៊ីន វាសនា ហៅគយស្នាជួលមនុស្សអោយចូលទៅកាប់ព្រៃនោះ ស្ថិតនៅចំណុចគេហៅ ចេក ខ្នងភ្នំព្រែកគល់ ស្ថិតនៅក្នុងភូមិថ្មី និងភូមិចំការលើ ក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីនោះសូមមិនបញ្ចេញឈ្មោះបានអោយដឹងថា មានមេគយម្នាក់ ឈ្មោះមហ៊ីន វាសនា ហៅគយស្នា នៅឈរជើងទីកន្លែងគយអណ្ដូងទឹក ក្នុងឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ហើយគយស្នានេះ ក៏មានផ្ទះមួយខ្នងនៅទល់មុខសាលាឃុំ អណ្ដូងទឹកផងដែរ។ ប្រភពពីពលរដ្ឋបន្តទៀតថា មេគយ ស្នា បានទៅទិញដីព្រៃភ្នំ ក្នុងមួយហិចតា១៥០០ដូល្លារ ហើយជួលកម្មករអោយចូលទៅកាប់ព្រៃមួយហិកតាចំនួន៣០០ដូល្លារបន្តទៀត។ ប្រភពដដែលបន្តទៀតថា មេគយ ស្នា កាប់ដីព្រៃនេះ ដើម្បីដាំកូនស្វាយកែវរមៀតចំនួន២០០ដើម រួចរាល់ហើយ និងទិញដីភ្នំនេះបន្តថែមទៀត នៅក្នុងតំលៃ៥០០ដូល្លារ ក្នុង១ហិកតា ហើយអោយជួលអោយកម្មករកាប់ព្រៃ៣៥០ដុល្លារ ថ្លៃឈ្នួលកាប់ព្រៃទាំងអស់នេះ ហើយមេគយរូបនោះគេជាអ្នកធានាខាងបរិស្ថាន រឿងកាប់ដីព្រៃនេះ តែបើខាងអង្គការសម្ព័ន្ធសត្វព្រៃ ហៅថា ស្វាយអេតនោះ មេគយស្នា នេះមិនធានាទេ បើឃើញមកហើយឬដឹងដំណឹងមុន អោយអ្នកកាប់ព្រៃនោះរត់ទៅ គេមិនធានាខុសត្រូវឡើយ នេះជាប្រភពព័ត៌មានដែលទទួលបានពីពលរដ្ឋនៅទីនោះផ្ទាល់មាត់។ ក្រោយទទួលបានប្រភពព័ត៌មានភ្លាម សារព័ត៌មានជាច្រើនស្ថាប៍ន បានទូរស័ព្ទទៅលោកមេភូមិឈ្មោះ សន ចេក បានឆ្លើយថា រឿងគេកាប់ព្រៃនោះគាត់មិនបានដឹងទេ ឬ ដីព្រៃនេះ គែនៅលើខាងបរិស្ថាន និង មេព្រៃគេទេ ហើយដីឧទ្យានជាតិទេ គាគ់មិនដឹងទេ លោកមេភូមិបន្តថា កន្លងមកគាត់បានប្រជុំ ប្រាប់ប្រជាពលរដ្ឋដែរថាមិនអោយចូលទៅកាប់ដីព្រៃភ្នំទាំងអស់នោះទេ នេះជាកាលើកឡើងរបស់មេភូមិ សន ចេក។ បន្ទាប់មក ក្រុមអ្នកសារព័ត៌មាន បានទូរស័ព្ទទៅលោកមេឃុំ ថ្មស ឈ្មោះ អិក កួន សុំការបំភ្លឺក្នុងការកាប់ទន្ទ្រានដីព្រៃភ្នំនេះ តែតេទូរស័ព្ទចូលលោកមេឃុំហើយ គ្មានអ្នកលើក។ ពាក់ព័ន្ធរឿងកាប់ដីព្រៃភ្នំនេះ ក្រុមសារព័ត៌មានយើងបាន ទូរស័ព្ទទៅលោក តាំង ផាន់ណារិទ្ធ ដែលជាមេព្រៃស្រុកបូទុមសាគរ តេចូលចំនួន២ដង តែមិនមានអ្នកលើកទូរស័ព្ទនោះទេ។ ចំណែកលោក អុឹង មន្នី ហៅតាវ៉ាត ជានាយកបរិស្ថាន ឧទ្យានជាតិបូទុមសាគរ ទូរស័ព្ទចូល២ដង តែមិនមានអ្នកលើកដូចគ្នា។ ពាក់ព័ន្ធនៅក្នុងការកាប់ទន្ទ្រានរានយកដីព្រៃភ្នំ នៅចំណុចភ្នំព្រែកគល់នេះ ដែលមានឈ្មោះ ហ៊ីន វាសនា ហៅគយស្នា នេះ អ្នកសារព័ត៌មានបានទូរស័ព្ទទៅដែរ តែលោកឆ្លើយថា ជាប់រវល់ រួចក៏បិទទូរស័ព្ទទៅ។ ជុំវិញនៃការកាប់ទន្ទ្រានរានយកដីព្រៃភ្នំពីសំណាក់ លោក ហុិន វាសនា ដែលជាមេគយ មានលុយមានអំណាច ក្រុមសារព័ត៌មាន យើងខ្ញុំ មិនសុំការបកស្រាយបំភ្លឺពីលោកបាននៅឡើយទេ ហើយអង្គយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីសាមីខ្លួនដែលពាក់ព័ន្ធ រាងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098/0886606773។ សូមរំលឹកផងដែរថា៖ កន្លងមក រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ហាមឃាត់មិនអោយមានការកាប់ ទន្ទ្រានរានយកដីព្រៃភ្នំទាំងអស់យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបាននោះទេ បើបងប្អូនណា នៅតែបន្តកាប់ទន្ទ្រានដីព្រៃទៀតនោះ នឹងអាចជាប់ពន្ធនាគារ ពី៥ឆ្នាំទៅដល់១០ឆ្នាំ ផងដែរ។ ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម គុណ ញឹម អគ្គនាយកគយទូទាំងប្រទេស មេត្តាយកលោក ហុិន វាសនា (ហៅគយស្នា) ទៅធ្វើការដុះក្អែល វះកាត់ចេញម្ដងហើយ។ ជាពិសេសនោះ សូមឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាដាក់ការសើបអង្កេតចំពោះលោក ហុិន វាសនា (ហៅគយស្នា) អោយបានស៊ីជម្រៅក្នុងរឿងនេះផងទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1484 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6796 នាក់
ខែនេះ :
22634 នាក់
3 ខែនេះ :
77253 នាក់
សរុប :
1661180 នាក់