ខេត្តបន្ទាយមានជ័យ៖ ប្រភពព័ត៌មានបានអោយដឹង លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ បានដឹកនាំក្រុមការងារ ជួបជាមួយ ឧត្តមសេនីយ៍ទោ ព្រំ រឿន និងឧត្តមសេនីយ៍ទោ ទឹម ទុំ អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២០ នេះ បើកអង្គប្រជុំ ពិភាក្សាគ្នាដោះស្រាយ អំពីសកម្មភាពដោះមីនរបស់ភាគីថៃ ចន្លោះបង្គោលសីមា លេខ ៣២-៣៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាឱ្យក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ជូនដំណឹងដល់ភាគីថៃ អោយរុះរើស្លាកសញ្ញាមីន ចេញអោយអស់ ក្នុងរយៈពេល២ថ្ងៃគិតចាប់ពីថ្ងៃនេះទៅ បើរយៈពេល២ថ្ងៃ មិនធ្វើការរុះរើស្លាកសញ្ញាដោះមីនទេ កម្លាំងឈរជើងនៅទីនោះនឹងធ្វើការរុះរើ ហើយរាល់សកម្មភាពផ្សេងៗតាមបណ្តោយព្រំដែន សូមអោយភាគីថៃជូនដំណឹងគ្នាទៅវិញទៅមក ។ ក្រោយពិភាក្សាគ្នាចប់ ក្រុមការងារបានចុះត្រួតពិនិត្យ គោលដៅថៃ ដោះមីនជាក់ស្តែង នៅចំណុចភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ពិធីប្រជុំនេះប្រព្រឹត្តទៅឪនៅការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកបឹងត្រកួន ៕ ដោយ: គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា