ស្រុកសំពៅលូន៖ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកំលាំងចុះបង្រ្កាប ករណីល្មើសច្បាប់ក្នុងមូលដ្ឋាន បានចំនួន០២ ករណី កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០២ នាក់ ព្រមទាំងដកហូតបានសម្ភារ:ភស្តុតាងមួយចំនួន។ ទី១-ករណីកែច្នៃអាវុធខុសច្បាប់៖ នៅវេលាម៉ោង ០២និង០៥នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដា ចុះបង្ក្រាបករណីកែច្នៃកាន់កាប់អាវុធខុសច្បាប់ចំនួន០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ វួន សារួន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ដកហូតវត្ថុតាងបានរួមមាន៖ ១-អាវុធខ្លីកែច្នៃបាញ់គ្រាប់ពិតចំនួន០១ដើម។ ២-គ្រាប់កាំភ្លេីងអាកា47ចំនួន១១គ្រាប់។ ៣-រំសេវចំនួនមួយកូនកំពង់ជ័រ។ ៤-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)។ ទី២-ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៖ នៅវេលាម៉ោង ២និង៣០នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ចំណុចឃុំវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបង្ក្រាបករណីជួញដូរចែកចាយគ្រឿងញៀន ហាមឃាត់ដោយខុស ច្បាប់ចំនួន ១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អួន ណុប ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅចំណុចខាងលើ។ ដកហូតវត្ថុតាងរួមមាន៖ ១-ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០១ កូនថង់(មិនទាន់ថ្លឹងទម្ងន់)។ ២-ជញ្ជីង សម្រាប់ថ្លឹងគ្រឿងញៀនចំនួន។ ០១គ្រឿង។ ៣-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)។ ៤-ប្រាក់រៀលចំនួន ២,៣៣៩,០០០រៀល។ ៥-ប្រាក់បាតថៃ ២២,៥៣០ បាត។ ៦-ប្រាក់ដុល្លាអាមេរិចំនួន១៧៥ ដុល្លារ ៧-កូនកាំបិតច្នៃចំនួន០៣។ ៨-កូនពូថៅចំនួន០២។ ៩-ម៉ូទ័រឆក់ត្រី ចំនួន០១។ ១០-អាវុធកែច្នៃ បាញ់គ្រាប់កង់ចំនួន០៣ ដើម។ ១១-ម៉ូទ័រកាត់ ចំនួន០១។ ១២-ម៉ូទ័រស្វាន់ចំនួន០១ព្រមទាំងសម្ភារ:សម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។ បច្ចុប្បន្នៈ សមត្ថកិច្ចនគរបាលស្រុកសំពៅលូនបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមនិងវត្ថុតាងមកកាន់ការិយាល័យជំនាញ ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា