ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អគ្គីភ័យឆាបឆេះតូបលក់ដូរ នៅក្នុងដីឡូត៍ជាង៣០តូប អស់ទាំងស្រុង.!!!
Fri,31 January 2020 (Time 11:41 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 672នាក់)


រាជធានីភ្នំពេញ៖ តូបលក់ដូរនៅក្នុងដីឡូត៍ជាង៣០តូប ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង០៤និង៣០នាទីទាបភ្លឺ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នេះ នៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្រុមទី២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បង្កឡើងដោយសារឆ្លងចរន្តអគ្គិសនីបង្គោលភ្លើង បង្កជាអណ្តាតភ្លើង ក៏រាលឆេះតូបទាំងនោះតែម្តង។ ប្រភពព័ត៍មាន បានអោយដឹងថា៖ នៅវេលាម៉ោង០៤និង៣០នាទីទាបភ្លឺ មានរណីអគ្គិភ័យមួយបានកើតឡើង នៅចំនុចដីឡូត៍ប្រ៉ក់សង្គសី ​សង់ជាតូបលេខ៤២ ផ្លូវវ៉េងស្រេង ក្រុមទី២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ម្ចាស់មានឈ្មោះ ចាន់ ធូ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ មូលហេតុមកពីឆ្លងចរន្តអគ្គីសនី ពីបង្គោលភ្លើង ហើយបណ្តាលអោយរាលដាល ចូលដល់តូបលក់ដូរក្នុងដីឡូត៍មួយកន្លែង ដែលមានទំហំ ១៥×២៥ ម៉ែត្រ ដែលមានតូបផ្សារលក់ដូរ របស់ប្រជាពលរដ្ឋ ចំនួនប្រហែល៣០តូប មានទំហំ២×៣ និង ៣×៥ ម៉ែត្រ។ ប្រភពបានអោយដឹងទៀតថា៖ អគ្គិភ័យបានរល់ទាំងស្រុង នៅវេលាម៉ោង០៥និង៤០នាទីថ្ងៃដដែល ដោយប្រើប្រាស់ឡានទឹក ស្នងការរាជាធានីភ្នំពេញចំនួន០៦ គ្រឿង បាញ់អស់១២ជើង ឡានទឹកអាវុធហត្ថ០២គ្រឿង បាញ់អស់០២ជើង ឡានស្រាបៀកម្ពុជា០១គ្រឿង បាញ់អស់០១ជើង សម្ភារៈខូចខាតឥវ៉ាន់លក់ដូរនៅខាងក្នុងខូចខាត ទាំងស្រុង តែមិនបណ្តាលអោយមានអ្នករងរបួសឬស្លាប់នោះទេ៕ ដោយៈ លោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1866 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7178 នាក់
ខែនេះ :
23016 នាក់
3 ខែនេះ :
77635 នាក់
សរុប :
1661562 នាក់