ខេត្តកែប៖ នៅវេលាម៉ោង០៤និង០០នាទី រសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នេះ មានករណីបាក់រលំអាគារកម្ពស់៧ជាន់ បង្ករអោយមានអ្នកស្លាប់ និង រងរបួសកម្មករសំណង់ជាច្រើនអ្នក នេះបើតាមប្រភពបានរាយការមកមុននេះបន្តិច។ គួរបញ្ជាក់ផងដែរថា៖ ប្រទេសកម្ពុជា ជាប្រទេសគ្មាន គ្មានហេតុការណ៍រំជួយដីនោះទេ ប្រសិនសំណង់និមួយៗសង់តាមស្តង់ដានឹងស្របតាមច្បាប់ គួរណាស់គ្មានការបាក់រលំទេ ការបាក់អាគារ៧ជានើមួយនេះ គឺជាសោកនាដកម្ម និង ជាសញ្ញាបង្ហាញពីភាពអសកម្មរបស់សមត្ថកិច្ចពាក់ព័ន្ធ ដោយមិនអាចប្រកែកបាន ដែលមិនអនុវត្តន៍ច្បាប់ សំណង់អោយបានត្រឹមត្រូវ ។ សូមបញ្ជាក់ថា៖ ច្បាប់សំណង់បានប្រកាសអោយប្រេីប្រាស់កាលពីថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នាពេលថ្មីៗនេះ។ យ៉ាងណាមិញ ក្នុងនាមខ្ញុំជាចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ព្រមទាំងសហការី ២៥ រាជធានីខេត្តក្រុង សូមសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះហេតុការដ៏អាក្រក់មួយនេះដែលបានកើតឡើង...(រាយការណ៍បឋមៈ)៕ ដោយៈលោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា