រាជធានីភ្នំពេញ៖ បើយោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថា៖ នៅក្នុងផ្សារស្ទឹងមានជ័យថ្មី នៅជាន់ទី៣ កំពុងបើកទីតាំងល្បែងស៊ីសងខុសច្បាប់ គឺទូរហ្គេមបាញ់ត្រី ធ្វើអោយកូនៗរបស់គាត់មួយថ្ងៃមួយថ្ងៃងប់ងល់នៅតែក្នុងទីតាំងបនល្បែងមួយនេះ ទាំងថ្ងៃទាំងយប់ យ៉ាងអនាធិបតេយ្យដោយមិនឃើញមានសមត្ថកិច្ចមូលដ្ឋានមានចំណាត់ការចុះមកទប់ស្កាត់ឬបង្ក្រាបឡើយ។ ទាំងនេះហើយបញ្ជាក់ឃើញថា លោក ម៉េងវិមានតារា អធិការខណ្ឌមានជ័យ ខ្លាចបារមីម្ចាស់ផ្សារស្ទឹងមានជ័យថ្មី ទើបមិនហ៊ានបង្ក្រាបល្បែងស៊ីសង ទូរហ្គេមបាញ់ត្រីនៅជាន់ទី៣ ជាពិសេស លោក ពេជ្រ កែវមុន្នីដែលជាអភិបាលខណ្ឌធ្លាប់បានលើកឡើងថា ខណ្ឌមានជ័យរបស់លោកគ្មានល្បែងស៊ីសងនោះទេ។ ប្រជាពលរដ្ឋសំណូមពរដល់លោក ពេជ្រ កែវមុនី្ន គួរគប្បីចូលចុះត្រួតពិនិត្យក្នុងផ្សារស្ទឹងមានជ័យថ្មី នៅជាន់ទី៣ផង តើមានល្បែងស៊ីសង ឬ ក៏គ្មាន។ បើដូចពលរដ្ឋលើកឡើងមែននោះ តើអភិបាលខណ្ឌ លោកនៅតែបណ្ដែតបណ្ដោយអោយកើតមានល្បែងស៊ីសងខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឬយ៉ាងណា?។ តើឯណាទៅពាក្យថា៖ ភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំនុច របស់រាជរដ្ឋាភិបាលដែលដាក់អោយអាជ្ញាធរមានសមត្ថកិច្ចអនុវត្តនោះនៅត្រង់ណា? បើភូមិឃុំកើតមាននូវល្បែងស៊ីសងពេញបន្ទុកដូច្នេះ។ ប្រភពបានបញ្ជាក់អោយដឹងថា៖ ផ្សារស្ទឹងមានជ័យថ្មី រាជធានីភ្នំពេញ ត្រូវបានមហាជននិងប្រជាពលរដ្ឋគេស្គាល់ច្បាស់ថា៖ ជាផ្សារទំនើបរបស់លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។ មហាជននិងប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ រងចំមើលថាតើ បនល្បែងកើតមាននៅក្នុងផ្សារស្ទឹងមានជ័យថ្មី របស់លោក ជាវ តាយ លោកគិតរកដំណោះស្រាយបែបណា ចំពោះថ្នាក់លើ៕ ដោយៈលោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា