ភ្នំពេញ៖ សាហាវមែន បាញ់សម្លាប់មនុស្សឆៅៗដូចរឿងហុងកុង បណ្តាលអោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ សម្លាប់ភ្លាមៗ នៅក្នុងនៅភោជនីដ្ឋាន ហេបភីណេស ស៊ុប និងខារ៉ាអូខេគ្រួសារ លើផ្លូវត្រសក់ផ្អែម (ផ្លូវ៦៣) ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅម៉ោង០៤ជាងទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ខាន។ ប្រភពរាយការណ៍ពីកន្លែងកើតហេតុបានអោយដឹងទៀតថា៖ ដំបូងឡើយឃើញមុនពេលហេតុការណ៍ មានបុរសរងគ្រោះ និងបុរសម្នាក់ទៀតដែលជាជនដៃដល់ បានជិះរថយន្តមកជាមួយគ្នាចូលមកហូបស៊ុប ពេលមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបានដើរចូលក្នុងហាងអង្គុយតុមុន រីឯជនដៃដល់ក៏នៅរៀបចំចតរថយន្តនៅខាងក្រៅ។ បន្ទាប់ពីចតរថយន្តរួចជនដៃដល់ បានដើរចូលក្នុងហាង និងទាញកាំភ្លើងបាញ់ផ្អឹបសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលអោយជនរងគ្រោះអង្គុយស្លាប់លើតុតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះរួច ជនដៃដល់ក៏បានដើរចេញពីហាង ដោយមានបុរស២នាក់ផ្សេងទៀត បើករថយន្ត និងជិះម៉ូតូ១គ្រឿងមកទទួល បើកគេចខ្លួនបាត់បន្សល់នៅតែកាំភ្លើងខ្លីម៉ាក K54 ពណ៌ខ្មៅនៅកន្លែងកើតហេតុមួយដើម។ ប្រភពដដែលបានបញ្ជាក់ថា៖ ជនរងគ្រោះដែលស្លាប់នោះ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ ដោយរង់ចាំមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យសិន និងចាត់តាំងកំលាំងស៊ើបអង្កេត តាមចាប់ជនដៃដល់មកផ្តន្ទាទោសអោយខានតែបាន (រាយការណ៍បឋម គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ និងផ្សាយលម្អិតនៅរសៀលថ្ងៃនេះ)៕ ដោយៈ ព្រីង ដំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា