ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អាសូរណាស់លោកអើយ! ក្មេងម្នាក់ស្លាប់ក្នុងភ្លើង និង មនុស្សម្នាក់ទៀតរងរបួសធ្ងន់ ដោយសារផ្ទុះធុងហ្គាស.!!!
Thu,09 January 2020 (Time 07:39 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 790នាក់)


ខេត្តកណ្ដាល៖ មានករណីផ្ទុះធុងហ្គាសក្នុងផ្ទះរកស៊ីបញ្ចូលហ្គាសមួយកន្លែង បណ្តាលអោយក្មេងម្នាក់ស្លាប់ និង មនុស្សម្នាក់ទៀតរងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១:០០ នាទីថ្ងៃ ថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២០ នេះ ស្ថិតនៅក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បើតាមលោកវីរសេនីយ៍ឯក អុល ប៊ុណ្ណា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានអោយដឹងថា៖ ករណីអគ្គិភ័យកើតឡើងឆេះផ្ទះបែបនេះគឺបណ្តាលមកពី (ផ្ទុះធុងហ្គាស់) បណ្ដាលអោយរបួសធ្ងន់០១នាក់ និងស្លាប់០១នាក់។ លោកវីរសេនីយ៍ឯក អុល ប៊ុណ្ណា បន្តអោយដឹងថា៖ ជនរងគ្រោះឈ្មោះណែម សុកុល ភេទប្រុស អាយុ៣៥ឆ្នាំរបួសធ្ងន់ និងកូនឈ្មោះ កុល រ៉ាវុធ ភេទប្រុសអាយុ០៤ឆ្នាំ ស្លាប់។ សមត្ថកិច្ចបានបញ្ជាក់ថា៖ ក្នុងហេតុការណ៍ផ្ទុះធុងហ្គាស បង្កទៅជាអគ្គិភ័យឆេះផ្ទះខាងលើនេះ សម្ភារៈខូចខាតរួមមាន៖ ផ្ទះ០១ខ្នង ទំហំ៤មx៥ម ធ្វើអំពីថ្មក្រោម ដំបូលប្រក់ស័ង្កសី។ សមត្ថកិច្ចបន្ថែមអោយដឹងពីមូលហេតុខាងលើថា៖ ដោយសារមកពីធ្លាយធុងហ្គាស់ ទើបកើតហេតុទៅជាបែបនេះ។ ក្រោយពេលសម្ថត្ថកិច្ច និង បងប្អូនប្រជាពលរដ្ឋបានជួយអន្តរាគមន៍ទាន់ពេលវេលាទើបភ្លើងរលត់ទៅវិញ តែមិនបណ្ដាលអោយឆេះរាលដាលឆ្លងដល់ផ្ទះសំបែងបងប្អូនអ្នកជិតខាងទេ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
949 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6261 នាក់
ខែនេះ :
22099 នាក់
3 ខែនេះ :
76718 នាក់
សរុប :
1660645 នាក់