ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ខ្លាំងម៉ែន! លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និង លោកអភិបាលស្រុក កំពុងតែជិះសេះលែងដៃ បណ្តែតបណ្តោយអោយក្រុមឈ្មួញឧក្រិដ្ឋកម្មកាប់បំផ្លាញ់អនុផលព្រៃឈើ ដឹកតាមគោយន្តកន្ត្រៃជារៀងរាល់ថ្ងៃយប់ក្នុងដែនខ្លួនគ្រប់គ្រង ដោយមិនបង្ក្រាប.!!!
Mon,10 February 2020 (Time 04:09 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 974នាក់)


ខេត្តឧត្តរមានជ័យ៖ ខ្លាំងម៉ែន! បើទោះបីជាមានបទបញ្ជាពីថ្នាក់ដឹកនាំកម្ពុជា អោយបង្កើតគណៈបញ្ជាការឯកភាពជាតិ ដាក់អោយអនុវត្តន៍ ចុះបង្ក្រាបបទល្មើសព្រៃឈើយ៉ាងក្តៅគគុក....មានសភាពស្ងប់ស្ងាត់បានតែមួយរយៈពេល បែជា លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និង លោកអភិបាលស្រុក កំពុងតែជិះសេះលែងដៃ យកលុយចែកគ្នីគ្នាធ្វើមានបាន នៅតែបន្ត និង បណ្តែតបណ្តោយអោយក្រុមឈ្មួញឧក្រិដ្ឋកម្មកាប់បំផ្លាញ់អនុផលព្រៃឈើ ដឹកឈើយកទៅកែច្នៃ យកទៅលក់នៅតាមបណ្តាខេត្តផ្សេងៗទៀត ដោយប្រើមធ្យោបាយក្រោមរូបភាពគោយន្តកន្ត្រៃដឹកឈើ ជារៀងរាល់ថ្ងៃយប់ក្នុងដែនខ្លួនគ្រប់គ្រង ដោយមិនបង្ក្រាប បានដោយរលូន ប្រហែលជាថ្នូរនិងរឿងសូកប៉ាន់.$.$.$???ក្រោមតុ លើតុ ហើយមើលទៅ.!។ បើយោងប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងទឹកដីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានអោយដឹងថា៖ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាពិសេស លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និង លោកអភិបាលស្រុកត្រពាំងប្រាសាទ មិនមានចំណាត់ការ បង្ការ ទប់ស្កាត់ និង បង្ក្រា បទល្មើសព្រៃឈើក្នុងដែនខ្លួនគ្រប់គ្រងម្តងណាសោះ.! ឃើញតែជារៀងរាល់ថ្ងៃយប់ នៅតែមានក្រុមឈ្មួញឧក្រិដ្ឋកម្ម ប្រើមធ្យោបាយគោយន្តកន្ត្រៃដឹកជញ្ជូនអនុផលព្រៃឈើយ៉ាងអនាធិបតេយ្យ បានដោយរលូន ដដែលៗហ្នឹង មកទល់នឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ ប្រភពបន្តថា៖ បទល្មើសអនុផលព្រៃឈើដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើអាជ្រៀករៀងរាល់ថ្ងៃយប់យ៉ាងគគ្រឹកគគ្រេង ពុំដែលឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធ រូបណា ចុះមកសួរនាំ ឬ ទប់ស្កាត់ បង្ក្រាបម្ដងណាឡើយ ហេតុនេះហើយប្រជាពលរដ្ឋដាក់ការសង្ស័យថា៖ ប្រហែលជាជនល្មើសឧក្រិដ្ឋកម្ម កាប់ អា ជ្រៀក ឈើ តូចធំ ទាំងនេះ ប្រហែលជានិយាយចរចាគ្នាជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធត្រូវរ៉ូវគ្នាអស់ហើយមើលទៅនោះ បានជាឃើញសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើបានយ៉ាងរលូន ដោយមិនរំខានដល់លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ ឬ សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងលោកអភិបាលស្រុកត្រពាំងប្រាសាទ សោះ។ ប្រភពរិះគន់ គ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងទឹកដីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ សូមសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈបញ្ជាការឯកភាពជាតិ សូមមេត្តាដាក់ចាត់តាំងមន្ត្រីក្រោមឱវាទ ស្រាវជ្រាវទៅលើ លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ សមត្ថកិច្ចជំនាញពាក់ព័ន្ធ និង លោកអភិបាលនៃគណៈអភិបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ អោយបានស៊ីជម្រៅផងទាន។ ពិព្រោះ លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ និង លោកអភិបាលស្រុកត្រពាំងប្រាសាទ សមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅទីនោះ ហបីដូចជាស្ពឹកស្រពន់ក្នុងការទប់ស្កាត់ បង្ការ និង បង្ក្រាប រាល់សកម្មភាពបទល្មើសកាប់បំផ្លាញ់អនុផលព្រៃឈើ នៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន ប្រហែលជាត្រូវថ្នាំសណ្តំរបស់ពួកឈ្មួញឧក្រិដ្ឋកម្មអស់ហើយ។ ពាក់ព័ន្ធករណីខាងលើសារព័ត៌មាន(គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) មិនអាចស្វែងរកសុំការបកស្រាយបំភ្លឺ ពីលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ និង លោកអភិបាលនៃគណៈអភិបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានទេ ដោយមិនមានលេខទូរស័ព្ទរ សម្រាប់ធ្វើការទំនាក់ទំនងបាន ហើយអង្គភាពយើងខ្ញុំសង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ នៅពេលក្រោយ ហើយអង្គភាពយើងខ្ញុំ ចុះផ្សាយទៅនេះធ្វើការរិះគន់ក្នុងន័យស្ថាបនា មិនមែនរិះគន់ជាន់ពន្លិច ឬក៏ញុះញ៉ង់បុគ្គលណាមួយឡើយ ហើយសារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺពីសាមីជនដែលពាក់ពន្ទ័ឡើងវិញរៀងរាល់ម៉ោងធ្វើការផ្សាយ ការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទពីរខ្សែTel.092190098 / 0886606773៕ ដោយៈ លោក ភូ សោភ័ណ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
822 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5730 នាក់
ខែនេះ :
18951 នាក់
3 ខែនេះ :
70849 នាក់
សរុប :
1559018 នាក់