ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ស្លាប់កម្មករសំណង់ម្នាក់.! យ៉ាងអាណោចអធម៌ ដោយសារគ្រោះថ្នាក់ចរាចរណ៍.!!! (មានវីដេអូ)
Mon,10 February 2020 (Time 09:58 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 678នាក់)


រាជធានីភ្នំពេញ៖ ស្លាប់កម្មករសំណង់ម្នាក់ យ៉ាងអាណោចអធម៌ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយថយន្ដបែនដឹកដី។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៧ និង ៤៩ នាទី រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០​នេះ នៅ​ចំនុចផ្លូវលំ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ប្រភពបន្តថា៖ សពជនរងគ្រោះមានឈ្មោះ គៀវ ណាង ភេទ​ប្រុស អាយុ២៥ឆ្នាំ​ ជាកម្មករសំណង់ ស្នាក់នៅជិតផ្សារជម្ពូវ័ន និង មានស្រុកកំណើត នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ប្រភពដដែលបានបន្តអោយដឹងទៀតថា៖ មុនពេលកើតហេតុគេបាន​ឃើញ​ រថយន្ដបែនធន់ធំដឹកដី​ គ្នានស្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង សង្ស័យរថយន្តបត់ចូលការដ្ឋាន​ចាក់ដីនៅក្បែរនោះ​ ខណៈមកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូពេញទំហឹងបណ្តាលអោយបុរសម្នាក់ដែលជាកម្មករសំណង់ កំពុងជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម​ សេរីឆ្នាំ២០១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ​ (ព្រៃវែង1F- 4773) ស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុគួរអោយសង្វែក។បន្ទាប់ពីកើតហេតុ តៃកុង​ រថយន្តបែន បានចុះរត់គេចខ្លួនបាត់ស្រមោល។ ប្រភពបញ្ជាក់ថា៖ ក្រោយពេលកើតហេតុ គេឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋ្ឋានចុះដល់កន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍និង បានទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញចុះមក​វាស់វែង យករថយន្ដ និង ម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនអោយទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយៈ លោក ឡាយ សុជាតិ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1144 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6456 នាក់
ខែនេះ :
22294 នាក់
3 ខែនេះ :
76913 នាក់
សរុប :
1660840 នាក់