ប្រវត្តិ៖ ព្រះកោរាជ្យ ដែលជាក្សត្រីរបស់ខ្មែរ ព្រះនាងបានរៀបអភិសេគ ជាមួយព្រះបាទ ឌិន ឫ កៅដាញ់ ក្រោយមក លោកក៏ប្រសូត្របានបុត្រី ០៥ ព្រះអង្គ ដែលមានព្រះនាមដូចខាងក្រោម៖ ទី១- ព្រះនាង មេត្តា ព្រះនាងគ្រប់គ្រងនៅរដ្ឋមេត្តាឡៃដែលសព្វថ្ងៃ គឺជាប្រទេសថៃ ព្រះនាងមានព្រះស្វាមី ព្រះនាម ព្រះបាទ ហ្លួង រោង។ ទី២- ព្រះនាង ករុណា ព្រះនាងគ្រប់គ្រងនៅរដ្ឋករុណា ដែលសព្វថ្ងៃ គឺជាប្រទេសវៀតណាម ឫ កម្ពុជាក្រោម ព្រះនាងមានព្រះស្វាមី ព្រះនាម ព្រះបាទ ហ្លួង ស្រម៉ ស។ ទី៣- ព្រះនាង មុទិតា ព្រះនាងគ្រប់គ្រងនៅរដ្ឋមេត្តា ដែលសព្វថ្ងៃ គឺជាប្រទេសឡាវ ព្រះនាងមានព្រះស្វាមី ព្រះនាម ព្រះបាទ ហ្លួង ព្រះបាង។ ទី៤- ព្រះនាង ឧបេក្ខា ព្រះនាងគ្រប់គ្រងនៅរដ្ឋឧបេក្ខា សព្វថ្ងៃ គឺជាប្រទេសកម្ពុជាយើងកាលដើមឡើយ ព្រះនគរ គឺនៅឯខេត្តពោធិសាត់ព្រះនាង មានព្រះស្វាមី ព្រះនាម ព្រះបាកាន (ជនជាតិចិន) ព្រះនាងទាំង០៤អង្គខាងលើនេះ ពេលដែលមានបុត្រា ឫ បុត្រី បុត្រនោះ ជាត្រកូលខត្យយវង្ស ដែលគ្រប់គ្រងបានតែមួយនគរតែប៉ុណ្ណោះ គឺនគរ របស់ខ្លួនឯង។ ទី៥- ព្រះនាង សុ ឫ ព្រះនាង សុរិយវង្ស ព្រះនាង ជាក្សត្រីធំ ដែលគ្រប់គ្រងនគរខ្មែរទាំង០៤។ ព្រះនាង សុរិយវង្ស ព្រះនាងបានរុៀបអភិសេគ ជាមួយព្រះពលបាលព្រហ្ម ពេលដែលមានបុត្រា ឫ បុត្រី បុត្រនោះ ជាត្រកូលសុរិយវង្ស ដែលអាចគ្រប់គ្រងនគរខ្មែរយើងទាំង០៤នគរ។ ព្រះពលបាលព្រហ្ម ជាបុត្ររបស់ព្រះព្រហ្មរាជ នឹង ជាកូនសិស្សរបស់ ព្រះពុទ្ធទី០២ កោសប្ប , ព្រះពលបាលព្រហ្ម ក៏ធ្លាប់ប្រែក្រឡាខ្លួនជាស្តេចដំរី ស នឹងត្រូវជាបងប្រុសបង្កើតរបស់ព្រះកបិលមហាព្រហ្មផងដែរ។ ក្រោយពី ព្រះនាង សុរិយវង្ស បានរៀបអភិសេគ ជាមួយព្រះពលបាលព្រហ្ម មក លោកក៏ប្រសូត្របានបុត្រីមួយព្រះអង្គ ដែលមានព្រះនាមថា៖ ព្រះនាង សុទុន្ត្រា ( ឫ ព្រះនាង សក់ក្រអូប)។ ពេលដែលព្រះនាង សុទុន្ត្រា ពេញវ័យ ព្រះនាង ក៏បានរៀបអភិសេគ ជាមួយព្រះបាទ យសោរាជ្យ ហើយព្រះនាងប្រសូត្របាន បុត្រា បុត្រី០៣ ព្រះអង្គ ដែលមានព្រះនាម ៖ ទី១- ព្រះបាទ សុរិយវង្សទី ទី២-ព្រះអង្គ ភគណេស ទី៣-នឹង ព្រះនាង អង្គខ្មៅ ទេពនន្ទរាជ្យ ( ពិជ័យសង្គ្រាម ឫ ម៉ាក់យាយ ម៉ៅ )។ ក្រោយមក ព្រះភគណេស ត្រូវបានគេ កាត់ព្រះកេស របស់លោក នៅឯទីក្រុងប្រទេសរ៉ូម ដោយជនជាតិរ៉ូម ជំនាន់នោះគឺពូកែខាងធ្វើចំបាំង។ ព្រះយាស៊ូគ្រឹះ ជាអ្នកជួយយករូបរាង្គកាយព្រះភគណេស ពីប្រទេសគេ មកភ្នំគូលេនប្រទេសខ្មែរយើងវិញ។ បន្ទាប់មក ព្រះពុទ្ធទី០២ កោសប្ប ដែលជាព្រះគ្រូ របស់ព្រះបិតាព្រះអង្គភគណេស លោកក៏បានជួយព្រះអង្គអោយមានជីវិត នឹង ត ព្រះកេស ព្រះអង្គឡើងវិញ ជាមួយព្រះកេស ស្តេចដំរី ដ៏ខ្លាំង នឹងដ៏មានប្រាជ្ញា នៅឯ ភ្នំគូលេន ប្រទេសខ្មែរយើង។ នាពេលបច្ចុប្បន្ននេះ មានរូបចម្លាក់ព្រះភគណេស មួយចំនួន ដែលនៅសេសសល់ ពីការបំផ្លិចបំផ្លាញ នឹងនៅសេសសល់ពីការលួច ដែលជា ភស្តុតាង បញ្ជាក់ថា៖ លោកជាព្រះរបស់ខ្មែរយើង ដូច្នេះយើងអាចរកមើលបាននៅ៖ សារមន្ទីជាតិនានា ក្នុងប្រទេសយើង ឬ រូបចម្លាក់នៅឯភ្នំគូលេន និង រូបចម្លាក់នៅតាមជញ្ជាំងប្រសាទបុរាណ នានា ទាំងអស់នោះហើយ ដែលជាភស្តុតាងថា៖លោកជាដូនតា របស់ខ្មែរយើង តើហេតុអ្វី.? បានជាគេចម្លាក់ព្រះអង្គមានព្រះហស្ថបួន..! តាមពិតទៅ ព្រះភគណេស ក៏ជាមនុស្សលោកដូចជាយើងទូទៅដែរ គ្រាន់តែលោកកើតក្នុងត្រកូលក្សត្រ (ត្រកូលសុរិយវង្ស) លោកមានតែព្រះហស្ថពីរតែប៉ុណ្ណោះ មិនមានព្រះហស្ថបួននោះទេ។ គួរបញ្ជាក់ថា៖ បុព្វបុរសខ្មែរយើងដែលជាជាងចម្លាក់ បានឆ្លាក់រូបអង្គក្សត្រណា ដែលមានព្រះហស្ថបួន គឺមានន័យថា ៖ អង្គក្សត្រនោះ ជាត្រកូលសុរិយវង្ស នឹង ធ្លាប់ជាអង្គក្សត្រ ដែលគ្រប់គ្រងនគរខ្មែរយើង ទាំងបួននគរ៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
រន្ធត់ណាស់ រន្ទះបាញ់មនុស្ស៥នាក់ របួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាលបានងាប់ នៅស្រុកពួក ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា