ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រដ្ឋបាលខេត្តព្រះវិហារបានជំរុញអោយក្រុមការងារពន្លឿនការសាងសង់រង្វង់មូលស្រអែម រួចរាល់មុនថ្ងៃចូលឆ្នាំខ្មែរ....
Thu,13 February 2020 (Time 01:18 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 730នាក់)


ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារបានជំរុញក្រុមការងារពន្លឿនការសាងសង់រង្វង់​មូល​ស្រអែម អោយហើយសព្វគ្រប់មុនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានពីខេត្តព្រះវិហារ។ ការសាងសង់​រង្វង់​មូល​ស្រអែម ស្ថិត​ក្នុងភូមិ​ស្រអែម ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ គួររំលឹកថា រង្វង់​មូល​ស្រអែម​នេះ​បានធ្វើ​ពិធី​បែប​សាសនា ក្រុង​ពាលី បញ្ចុះ​បឋមសិលា​សាង​សង់ កាលពី​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ពី លោក​ មាស សុភា ទេសរដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តព្រះវិហារ។ លោក សំ លាងទ្រី បានគូសបញ្ជាក់ថា៖ ការយឺតយ៉ាវក្នុងការសាងសង់មួយរយះនេះ ដោយសារយើងយកប្លង់សំណង់នេះឆ្លងអាជ្ញាធរប្រាសាទព្រះវិហារ ហើយពេលនេះអាជ្ញាធរប្រាសាទព្រះវិហារ បានឯកភាពអោយក្រុមការងារសាង់សង់យកទំហំ ៧៥ ភាគរយនៃតួប្រាសាទដើម។ រូបសំណាក់​ប្រាសាទព្រះវិហារ​ រង្វង់មូលស្រអែមសាងសង់ឡើង ក្រោម​ការ​ជ្រោមជ្រែង​ពី​លោក ទេសរដ្ឋមន្ត្រី មាស សុភា​ លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​។ លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹ​ក លោក​ ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ និង​លោក អ៊ុន ចាន់​ដា អតីត​អភិបាលខេត្ត​ព្រះវិហារ​ ព្រមទាំងសប្បុរសជននានាជាច្រើនរូបទៀត ដោយ​មិនបាន​ប្រើប្រាស់​ថវិកា​របស់​ជាតិ​នោះទេ។ ចំពោះ​ការសាងសង់​រូបសំណាក់​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ​នេះ គឺ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការសាងសង់​ទាំងស្រុង ក្នុងនោះ​ត្រូវ​សាងសង់​រង្វង់​មូល​ដែលមាន​អង្កត់ផ្ចិត ​៤០​ម៉ែត្រ រូបសំណាក់​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ ខ្នាត​១​ លើ​២៥ ស្មើនឹង​៧៥ភាគរយ​នៃ​តួ​ប្រាសាទព្រះវិហារ​ដើម មាន​រូប​នាគ​២ ហើយ​នៅលើ​រង្វង់​មូល​នេះ​ក៏​នឹងមាន​ការដាំ​ស្មៅ ផ្កា​ និង ដើមឈើ ដើម្បីលម្អរ​យ៉ាង​ស្រស់​ស្អា​ត់​ផងដែរ៕ ដោយៈ លោក ព្រីង សំឡត អ្នកយកព័ត៌មាន សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1086 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6398 នាក់
ខែនេះ :
22236 នាក់
3 ខែនេះ :
76855 នាក់
សរុប :
1660782 នាក់