ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះរៀប សណ្តាប់ធ្នាប់សាធារណៈជន...
Thu,13 February 2020 (Time 05:58 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 774នាក់)


ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន លាងសម្អាត តាមដងផ្លូវសាធារណៈ រង្វង់មូលច្រកទ្វារអន្តរជាតិ និង លើស្ពានព្រំដែន មិត្តភាពកម្ពុជា-ថៃ។ លោក គាត ហ៊ុល បានអោយសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ដឹងយ៉ាងច្បាស់ថា៖ ការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និង សម្អាតបរិស្ថាន លាងផ្លូវ ជាផ្នែកមួយ ជួយកែសម្រួលនូវការកកស្អះចរាចរណ៍ អោយមានសោភ័ណ្ឌភាពល្អ សម្រាប់ក្រុងប៉ោយប៉ែតយើង។ ទន្ទឹមនឹងនោះ លោកអភិបាលក្រុងប៉ោយប៉ែតក៏បានអំពាវនាវផង ជូនសារដំណឹងជាសធារណៈជន ទៅដល់បងប្អូនប្រជាពលរដ្ឋ សូមអោយបងប្អូនចូលរួមសហការ សម្អាតលាងបរិស្ថាន និងវិចខ្ចប់សំរាប់អនាម័យយកទៅបោះចោលក្នុងធុងសំរាមអោយបានត្រឹមត្រូវ មុននឹងចេញពីផ្ទះទៅប្រកបអាជីវកម្មផ្សេងៗ ទាំងនៅផ្សារខ្មែរ និង នៅផ្សារថៃ។លោកបានបន្ថែមទៀតថា៖ សូមប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត សូមមេត្តា ជៀសវាងអោយខានតែបាន សូមកុំយកចិញ្ចើមផ្លូវ មកធ្វើជាកន្លែងលក់ដូរ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនដែលជាកត្តា ប្រឈមនឹងការកកស្ទះចរាចរណ៍លើដងផ្លូវផង និង សោភ័ណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈផង។ ជាមួយគ្នានេះដែល លោកក៏បានផ្តាំផ្ញើម្យងហើយម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត សូមកុំយកសំរាមទៅចោលផ្តេសផ្តាសនៅតាមដងផ្លូវសាធារណៈជន ពិព្រោះសំរាមនេះ វាអាចបង្កទៅជាបញ្ហាកកស្ទះប្រព័ន្ទ លូ,ប្រឡាយ, ប្រឈមនឹងការកកស្ទះមុខទឹកហូរ ផងដែរ៕ ដោយៈ លោក ស៊ុយ វុទ្ធី ប្រធានគ្រប់គ្រងព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1147 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6459 នាក់
ខែនេះ :
22297 នាក់
3 ខែនេះ :
76916 នាក់
សរុប :
1660843 នាក់