រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០១ និង ៥០នាទី រំលងអាធ្រាត មានករណីអគ្គីភ័យឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន ០១ ខ្នង ទាំងស្រុង ដែលមានម្ចាស់ឈ្មោះ ហាក់ គឹមនី ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ ៥៣ ច ផ្លូវលំ ក្រុុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រារាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ ផ្ទះដែលអគ្គីភ័យឆេះនោះ មានបន្ទប់ជួលស្នាក់នៅចំនួន ០៨ បន្ទប់ ស្មេីនឹង ០៨ គ្រួសារ និង ឆេះរាលដាលអស់ចំនួន ០៥ ខ្នង ផងដែរ។ នៅដែលអគ្គីភ័យកំពុងតែឆេះពលរដ្ឋ ពលរដ្ឋបានរាយការណ៍ជូនដល់សមត្ថកិច្ចភ្លាមៗ បន្ទាប់មកសមត្ថកិច្ចបានចុះប្រតិបត្តិការជួយពន្លត់ និង សង្គ្គ្រោះមនុស្សសរុបបានចំនួន០៥នាក់ ក្នុងនោះមនុស្សចាស់០៣នាក់ក្មេង០២នាក់ ដែលមាន៖ -១ឈ្មោះ សុខ ចាន់សម្បត្តិ ភេទប្រុស អាយុ០៦ឆ្នាំ។ -២ឈ្មោះ សុខ ចាន់អារីយ៉ា ភេទស្រី អាយុ០៤ឆ្នាំ។ សូមបញ្ជាក់ផងដែរថា៖ ក្នុងហេតុការណ៍ខាងលើ សមត្ថកិច្ចបានប្រើប្រាស់ថយន្តពន្លត់អគ្គីភ័យចំនួន ២០គ្រឿង (រថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៨គ្រឿង) រថយន្តសាលាខណ្ឌឫស្សីកែវចំនួន ០១គ្រឿង និង រថយន្តស្រាបៀរកម្ពុជាចំនួន ០១គ្រឿង)។ សមត្ថកិច្ចបានអោយដឹងថា៖ ក្នុងហេតុការណ៍ខាងលើកនេះ ទ្រព្យសម្បត្តិដែលបានខូចខាតមានសំភារៈមួយចំនួនធំ។ សមត្ថកិច្ចបន្តអោយដឹងថា៖ តែពុំមានប៉ះពាល់ដល់អាយុជិវិតប្រជាពលរដ្ឋឡេីយ ដោយសារកងកម្លាំងសហការនិងអាជ្ញាធតមូលដ្ឋានចុះជួយសង្គ្រោះទាន់ពេលវេលា អគ្គីភ័យត្រូវបានរលត់ចប់សព្វគ្រប់នៅវេលាម៉ោង ០២ និង ៣០ នាទីថ្ងៃខែឆ្នាំដ៏ដែល៕ ដោយៈ លោក សេង រត្ន័ និពន្ធនាយករង សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា