ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ភ្ញាក់ផ្អើលទាំងព្រឹក.! ឃើញសាកសពបុរសម្នាក់អណ្តែតទឹកនៅទន្លេវ៉ៃគោក្បែរគល់ស្ពានតាហោ.!!!
Wed,19 February 2020 (Time 04:09 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 747នាក់)


ខេត្តស្វាយរៀង៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ង១០ៈ២០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ករណីនេះជាជំហានដំបូងសមត្ថកិច្ចមិនទាន់កំណត់បានថា ជារឿងអ្វីពិតប្រាកដនោះទេ ដោយសមត្ថកិច្ចសន្និដ្ឋានបឋម គឺជនរងគ្រោះ អាចជិះកង់ធ្លាក់ចូលទឹកទន្លេស្លាប់តែម្តង។ យោងតាមសមត្ថកិច្ចបានអោយដឹងថា៖ក្រោយពីមានប្រជាពលរដ្ឋបានរាយការណ៍មកថា បានប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្តែតទឹកនៅចំណុចខាងកើតស្ពានពោធិ៍តាហោនោះនិងក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញអធិការរដ្ឋាន ប៉ុស្តិ៍រដ្ឋបាល កម្លាំងជំនាញការិយាល័យខេត្តនិងវេជ្ជបណ្ឌិត យក់ ពុធវិសាល ចុះទៅដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យលើសាកសព។ ប្រភពបានបន្តទៀតថា៖ តាមការបញ្ជាក់ពីក្រុមគ្រួសារនៃសព សាកសពមានឈ្មោះ ឌុន ចំរើន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបស់គ្មាន មានទីលំនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជាមនុស្សមានសតិមិនគ្រប់ បានចេញពីផ្ទះកាលពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២០បាត់រហូតមកដល់ថ្ងៃទី១៩ទើបបានក្រុមគ្រួសារទទួលព័ត៌មានថាមានមនុស្សស្លាប់អណ្តែតទឹកទើបនាំមកមើលបានដឹងអត្តសញ្ញាណនៃសព។ ហើយយោងតាមការសន្និដ្ឋានរបស់កម្លាំងជំនាញ និងលោកវេជ្ជបណ្ឌិត សាកសពស្លាប់ដោយសារលង់ទឹក។ បច្ចុប្បន្នៈ សាកសពបានប្រគល់ជូនគ្រួសារ នៃសពធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ លោក វ័ន ប៊ុនរើន អ្នកយកព័ត៌មាន សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
875 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6187 នាក់
ខែនេះ :
22025 នាក់
3 ខែនេះ :
76644 នាក់
សរុប :
1660571 នាក់