អាជ្ញាធរសៀមរាប.! សម្រេចស្តារប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរ នៅប្រាសាទអង្គរវត្ត និង ស្រះស្រង់ អោយមានជីវិតឡើងវិញ.!!!
ខេត្តសៀមរាប៖ បន្ទាប់ពីមានអាជ្ញាធរជាតិអប្សរាធ្វើការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ផ្នែកបុរាណវិទ្យា ទាក់ទងនិងឯកសារផ្សេងៗ នៅលើការដ្ឋានផ្ទាល់ បានរកឃើញថា៖ រាល់គ្រឹះប្រាសាទតែងមានស្រទាប់ខ្សាច់ ហើយគ្រឹះស្រទាប់ខ្សាច់ក្រោមប្រាសាទ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទឹកក្រោមដី ព្រោះទឹកក្រោមដីបានជួយស្រទាប់ខ្សាច់អោយរឹងមាំ និង ទ្រទ្រង់គ្រឹះប្រាសាទ ដែលមានទម្ងន់ធ្ងន់ដ៏មហិមា។
ក្រោយពីសិក្សាស្វែងយល់អំពីតួនាទីដ៏សំខាន់ៗរបស់ប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរ អាជ្ញាធរបានសម្រេចស្ដារប្រព័ន្ធធារាសាស្តត្របុរាណសម័យអង្គរឡើងវិញមានដូចជា៖ នៅប្រាសាទអង្គរវត្ត និង ស្រះស្រង់ បន្ទាប់មកទៀតក៏បានធ្វើការស្ដារឡើងវិញនូវប្រឡាយ និង ទំនប់ជាច្រើនកន្លែង ដែលមានប្រវែងសរុបជាង ៥២ គីឡូម៉ែត្រ រួមទាំងទ្វារទឹកជាច្រើនទៀតផងដែរ។ ចាប់ពីពេលនោះមក បារាយណ៍ខាងជើង ចាប់ផ្តើមមានទឹកឡើងវិញ ក្រោយពីរីងគោកគ្មានទឹកនិងបាត់បង់តួនាទីជាង៥០០ឆ្នាំកន្លងមកនោះ។
ហើយការស្តារនេះ ធ្វើអោយមានប្រព័ន្ធបញ្ចូលទឹកឡើងវិញ និង អាចរក្សាទឹកបានទាំងខួបប្រាំងនិងខួបវស្សា។
គួរបញ្ជាក់ថា៖ លើសពីនេះទៀត ការស្តារប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរ អោយមានជីវិតឡើងវិញ បានធ្វើអោយរមណីយដ្ឋានអង្គរ លែងប្រឈមនឹងការខ្វះខាតទឹកហើយ៕
ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក
សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com