ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ផ្លូវជាតិលេខ ១០ ពីស្រុកសំឡូតនៃខេត្តបាត់ដំបង ទៅកោះកុង នឹង បើកការដ្ឋានសាងសង់នៅខែមីនានេះហើយ.!!!
Thu,20 February 2020 (Time 09:39 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 814នាក់)


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ គឺតភ្ជាប់រវាងស្រុកសំឡូត នៃខេត្តបាត់ដំបង ទៅកោះកុង នៅក្នុងកំឡុងខែមីនាខាងមុខនេះ ហើយ ក្រោយពីធ្វើការសិក្សាជាច្រើនខែ។ សម្តេចតេជោ ហ៊ុន សែន បានអោយដឹងដូច្នេះនៅក្នុងពិធីបើកការដ្ឋានស្ដារ និង សាងសង់ផ្លូវជាតិលេខ២ និង លេខ២២ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ បើតាមក្រសួងសាធារណការ ផ្លូវជាតិលេខ ១០ នេះ ដែលមានប្រវែងសរុប ១៩៧ គីឡូម៉ែត តភ្ជាប់ពីតំបន់សំឡូតនៃខេត្តបាត់ដំបង ភ្ជាប់ជារបៀង មកកាន់ខេត្តពោធិ៍សាត់ ហើយមកកាន់កោះកុង និង បន្តចុះមកក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤៨។ ទាក់ទងនឹងផ្លូវមួយខ្សែរនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « អ្នកនៅបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន មិនចាំបាច់ធ្វើដំណើរកាត់តាមទីក្រុងភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ទៀតទេ។ ប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវថ្មីមួយខ្សែនេះ ចេញទៅខេត្តកោះកុង រួចហើយចេញទៅខេត្តព្រះសីហនុតែម្តង គឺចំណេញចំងាយផ្លូវលើសពី ១០០ គីឡូម៉ែត ដែលជាផលចំណេញសម្រាប់ប្រជាពលរដ្ឋ។» គួរបញ្ជាក់ផងដែរថា៖ ផ្លូវនេះនឹងសាងសង់ក្រោមឥណទានពីប្រទេសចិន ដែលប៉ុន្មានខែចុងក្រោយនេះ ក្រុមការងារអន្តរក្រសួងបាននិង កំពុងពន្លឿនការសិក្សាផលប៉ះពាល់នៃគម្រោងយ៉ាងមមារញឹក មុននឹងសម្រេចបើកការដា្ឋន នៅខែមីនាខាងមុខនេះ៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1124 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6436 នាក់
ខែនេះ :
22274 នាក់
3 ខែនេះ :
76892 នាក់
សរុប :
1660819 នាក់