ខេត្តសៀមរាប៖ ដោយយោងតាមមតិណែនាំរបស់លោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប និង លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ស្នងការរងខេត្តនិងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តសៀមរាប ដែលមានកំលាំងសហការពីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នគរបាលខេត្តសៀមរាប។ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកំលាំងចុះប្រតិបត្តិការបើកការសើុបអង្កេត ឈានដល់បំបែកសំណុំរឿងករណីឃាដកម្មគិតទុក បានជោគជ័យ សម្រាប់រកយុត្តិធម៌ជូនជនរងគ្រោះឈ្មោះ ហេង វិឆ័យ ភេទប្រុស អាយុ២០ឆ្នាំ ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ថ្មីៗនេះ ដោយជនរងគ្រោះរងការកាប់យ៉ាងព្រៃផ្សៃគ្មានធម៌មេត្តា ដោយសារក្រុមក្មេងទំនើងមួយក្រុម។ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានអោយសារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ដឹងថា៖ មូលហេតុដោយសារតែជម្លោះបន្តិបន្តូចក្នុងក្លឹមកាឡាក់សុី ក្រោយពីមានការឈ្លោះក្នុងក្លឹប ដោយមានការបំបែកពីសន្តិសុខហើយ ជនរងគ្រោះបានជិះម៉ូតូចេញពីក្លឹបបំណងទៅផ្ទះ តែត្រូវបានជនល្មើសនាំគ្នាជិះម៉ូតូប្រដេញម៉ូតូជនរងគ្រោះដល់ចំណុចស្ងាត់ក្រោយសណ្ឋាគារសូហ្វីតែល ក៏នាំគ្នាស្ទាក់អោយឈប់កាប់យកៗតែម្ដង និងកាំបិតខ្វែវ ហើយត្រូវបាននបក្សពួកជនល្មើសកាប់ថែម០១ដាវទៀតត្រូវចំខ្នងជនរងគ្រោះ បណ្ដាលអោយស្លាប់ក្រោយបញ្ចូនដល់មន្ទីពេទ្យ។ លោកអធិការក្រុងសៀមរាបបន្តអោយដឹងទៀតថា៖ ក្រោយពីលោកទទួលបានព័ត៌មានកម្លាំងនគរបាលក្រុងបានបើកការសើុបអង្កេតយ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំកំលាំងលោកបញ្ជាផ្ទាល់ ចុះអនុវត្តន៍ស្រាវជ្រាវចាប់បានជនល្មើសជាបន្តបន្ទាប់ ដោយប្រើពេលវេលារយពេល០៧ថ្ងៃ០៦យប់ សរុបជនល្មើសចាប់បានចំនួន០៦នាក់ៈ ទី១-ឈ្មោះ ចើន គឹមចិន ហៅចិន ភេទប្រុស អាយុ១៨ឆ្នាំ ម្ចាស់ខ្វែវ ទី២- ឈ្មោះ គង់ សូរិយា ហៅ ទើយ ភេទប្រុស អាយុ២០ឆ្នាំ ជាសហចារី ទី៣-ឈ្មោះ លុន ចំរើនរិត ហៅវិត ភេទប្រុស អាយុ១៨ឆ្នាំ អ្នកកាន់ដាវ កាប់ថែមត្រូវជនរងគ្រោះត្រូវខ្នង ក្រោយជនរងគ្រោះដួល ទី៤-ឈ្មោះ អុល ពិសិដ្ឋ ហៅសិទ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជាសហចារី ទី៥-ឈ្មោះ ងួន ធារ៉ា ហៅហល់ ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកកាន់ខ្វែវកាប់លើជនរងគ្រោះត្រូវក្បាលផ្នែកខាងបញ្ឆិតចំហៀងផ្នែកស្ដាំបណ្ដាលអោយជនរងគ្រោះដួល ទី៦-ឈ្មោះ វ៉ន វែន ហៅវ៉ែន អាយុ២១ឆ្នាំ ជាសហចារី។ ចំណែកវត្ថុតាងដកហូតបានរួមមានៈ ១-ម៉ូតូម៉ាកDream ជិះធ្វើសកម្មភាព០២គ្រឿង។ ២-ដាវ ០១ដើម។ ៣-កាំបិតខ្វែវ ០១ដើម។ ៤-ផ្លាកលេខម៉ូតូ០១សន្លឹក។ ក្នុងករណីខាងលើនេះដែរលោកបានបញ្ជាក់ថា៖ កិច្ចប្រតិបត្តិការសហការស្រាវជ្រាវសើបអង្កេតត្រូវបានបញ្ចប់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ និងបានរៀបចំសំណុំរឿង និងបញ្ជូនជនល្មើសទៅផ្ដន្ទាទោសនៅតុលាការ។ ក្នុងថ្ងៃទី០២ ខែកុម្ភៈ ផងដែរ លោកឧត្ដមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ស្នងការរង និងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្តសៀមរាប បាននាំយកថវិការចំនួន០២លានរៀល មកជួយឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមកងកំលាំងចុះប្រតិបត្តិការ ដោយថវិការចំនួន០១លានរៀល ជារបស់លោកស្នងការ និង ០១លានរៀលទៀត ជាថវិការផ្ទាល់ខ្លួនរបស់លោក ភឹង ចិន្ដារ៉េត ស្នងការរងជួយឧបត្ថម្ភផងដែរ៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា