ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ខ្លាំងម៉ែន.!លោក ភា គឺជាមន្ត្រី PM ខេត្ត ហ៊ានរត់ការបើកបនល្បែងបញ្ជល់មាន់ភ្នាល់ដាក់ប្រាក់បានដោយរលូន ដោយមិនរំខានលោក ទិត្យ ណារ៉ុង ស្នងការខេត្ត បន្តិចសោះ.!!!
Wed,26 February 2020 (Time 08:44 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 807នាក់)


ខេត្តសៀមរាប៖ តាមការមើលឃើញជាក់ស្តែង សារព័ត៌មានជាច្រើនអង្គភាពបានចុះផ្តិតយករូបភាព នៅវេលាម៉ោង០៤ រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសង្វៀនបញ្ជល់មាន់ អាប៉ាង ចំនួន០២ កន្លែង របស់លោក ភា ដែលប្រភពថា៖ លោក ភា គឺជាមន្ត្រីPMខេត្តសៀមរាប ចឹងតើ ទើបបានជាមិនរំខានដល់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង។ សូមបញ្ជាក់ថា៖ ទីតាំងនៅក្រុងសៀមរាប មានចំនួន០២កន្លែង ស្ថិតជាប់ផ្សាររកុងទឺន័រ ០១ កន្លែង ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវមហាជនគេស្គាល់ថា៖ ជារបស់លោក តុង និង លោក រះ។ ចំណែកសង្វៀនជល់មាន់ អាប៉ោង ០១ កន្លែងទៀត ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវមហាជនគេស្គាល់ថា៖ ជារបស់លោក ភា ដែលមានតួនាទីជា PM ខេត្តសៀមរាប ហើយក៏ជាអ្នករត់ការ ហ៊ុនគ្នាជាប្រព័ន្ធក្នុងខេត្តផងដែរ នេះបើយោងតាមប្រភពច្បាស់ការបានអោយដឹង។ ពាក់ព័ន្ធរឿងសង្វៀនបញ្ជាល់មាន់ និង អាប៉ោង មានចំនួន០២ក ន្លែងខាងលើនេះ មហាជនរស់នៅក្នុងក្រុងសៀមរាប សូមសំណូមពរដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមមេត្តាចាត់វិធានការ បង្ការ ទប់ស្កាត់ និង បង្ក្រាបបនល្បែងសៃវៀនមាន់ជល់ និង អាប៉ោង របស់លោក តុង លោក រៈ និង លោក ភា បីអ្នកដ៏មានបារមីក្នុងខេត្តនេះផងទាន។ ដែលលោកទាំង០៣នាក់នេះ ថ្លើមធំពាសមេឃ ហ៊ានផ្គើនទៅនិងប្រសាសន៍របស់សម្តេចក្រឡាហោម ភូមិឃុំមានសុវត្ថិភាពទាំង០៩ចំនុច គឺហ៊ានផ្គើនចំនុចទី៥ គ្មានបនល្បែងស៊ីសងនៅតាមសង្កាត់មូលដ្ឋាន,ភូមិ,ឃុំ,ស្រុក,ខេត្ត,ក្រុង អោយខានតែបាន ដើម្បីរក្សាបាននូវសន្តិសុខ សង្គម មានសុវត្ថិភាព ស្ថេរភាព សន្តិភាព ជូនប្រជាពលរដ្ឋ។ ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបបន្តថា៖ អោយពួកគាត់ទៅរំពឹងលើលោកផ្កាយពីរ ទិត្យ ណារ៉ុង ម្តេចបាន បើ បនល្បែងសង្វៀនបញ្ជល់មាន់ និង អាប៉ោង ខាងលើ បើកលែងបានយ៉ាងអនាធិប្បតេយ្យ នៅចំកណ្តាលបេះដូងនៃខេត្តសៀមរាប យ៉ាងនេះហើយ បែជាមិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅទីនោះ រូបណា ចុះអនុវត្ត បង្ការ ទប់ស្កាត់ និង បង្ក្រាប ទាល់តែសោះ។ ប្រភពៈ បានរិះគន់យ៉ាងចាស់ដៃថា៖ តើលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប គិតយ៉ាងណា? នេះមុខមាត់ថ្នាក់ខេត្តសៀមរាប ទាំងមូល ហើយក៏ជាប្រសាសន៍សម្តេចក្រឡាហោម ស ខេង ទៀតផង បែរជាលោកមិនបានអនុវត្តទៅតាមគោលការរបស់ថ្នាក់ដឹកនាំនោះទេ?។ ជុំវិញករណីខាងលើ សារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប បានទេ ដោយពុំស្គាល់លេខទូរស័ព្ទរបស់លោក ហើយអង្គភាពយើងខ្ញុំ ចុះផ្សាយទៅនេះធ្វើការរិះគន់ក្នុងន័យស្ថាបនា មិនមែនរិះគន់ជាន់ពន្លិច ឬក៏ញុះញ៉ង់បុគ្គលអោយរឹកអើងឡើយ ហើយសារព័ត៌មានយើងខ្ញុំ រងចាំបក ស្រាយបំភ្លឺពីសាមីដែលពាក់ពន្ទ័ ឡើងវិញរៀងរាល់ម៉ោងធ្វើការផ្សាយ ការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទពីរខ្សែTel.092190098 / 0886606773៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូថ្មពេជ្រ"ច្រកក្អមសំណ"ជួលឲ្យថៅកែវៀតណាមបើកដៃឲ្យពលរខ្មែរចូលលេងល្បែងយ៉ាងកក្រឹកគគ្រេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណី​បង្ក្រាប​ក្លឹប​ថាំង​ហ៊ួយ​ KTV បញ្ជូន​អ្នក​លក់គ្រឿងញៀន​តែ១៥​នាក់​ទេទៅ​តុលាការ​! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមយ៉ាងមុតមាំថា បទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ នឹងធ្វើឱ្យកងកម្លាំងនគរបាលជាតិ ប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយាបថថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជាអ្នកបម្រើនិងការពារប្រជាពលរដ្ខ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
509 នាក់
ម្សិលមិញ :
255 នាក់
សប្តាហ៍នេះ :
1493 នាក់
ខែនេះ :
8291 នាក់
3 ខែនេះ :
37032 នាក់
សរុប :
1406253 នាក់