រាជធានីភ្នំពេញ៖ ក្រុមអ្នកវិនិយោគិនមកពីប្រទេសអាល្លឺម៉ង់ ដែលកំពុងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងសិក្សារកទីតាំងជាក់លាក់ ដើម្បីដាំដើមឫស្សីនៅក្នុងប្រទេសកម្ពុជា សម្រាប់កែច្នៃផលិតផលសម្រច នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោក THUREING AUNG នាយកក្រុមហ៊ុន LIPP Engineering Group បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក បានទទួលការគាំទ្រពីលោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បោះទុនវិនិយោគលើការដាំដុះដើមឫស្សីដោយប្រើពូជពីបរទេស(ជាប្រភេទឬស្សីខ្ពស់ធំហេីយមានទំហំធំជាងឬស្សីធម្មតា៦ដង)(high yield) សម្រាប់ប្រើប្រាស់លើវិស័យថាមពល និងកែច្នៃទៅជាផលិតផលសម្រេច សម្រាប់នាំចេញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៦ ខែកុម្ភៈនេះ លោក THUREING AUNG បានបញ្ជាក់ថា ក្រុមហ៊ុន បានបម្រុងទុនប្រមាណ ៧៥០លានដុល្លារ លើគម្រោងដាំដើមឫស្សី និងបង្កើតរោងចក្រកែច្នៃនៅកម្ពុជា ក្នុងដំណាក់កាលទី១ លើផ្ទៃដីសរុបជាងចំនួន ២ម៉ឺន ៥ពាន់ហិកតា។ គម្រោងវិនិយោគនេះ អាចនឹងធ្វើឱ្យធនធានមួយនេះ មានតម្លៃបន្ថែមទ្វេដង និងអាចទាក់ទាញផលិតកម្មឫស្សីឱ្យមានពហុប្រយោជន៍ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ តាមរយ:ការលើកកម្ពស់ផលិតភាពផលិតកម្មឫស្សី។ ក្នុងទុនវិនិយោគដ៏ច្រើននេះ ក្រុមហ៊ុន នឹងបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៥ម៉ឺននាក់ ដោយបណ្តុះបណ្តាលជំនាញដល់កម្មករ និងការផ្តល់ជូនការស្នាក់នៅក្នុងអគារ បង្កើតសាលារៀន មន្ទីរពេទ្យសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ គម្រោងវិនិយោគដាំដើមឫស្សីនេះ ត្រូវបានលោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រ ដោយរំពឹងថា កម្ពុជា មានធនធានឫស្សីយ៉ាងច្រើន និងជាលក្ខណ: អំណោយផលក្នុងការដាំដុះដ៏ល្អប្រសើរ ខណៈកម្ពុជានៅមិនទាន់ប្រើប្រាស់ធនធានឫស្សីឱ្យអស់សក្តានុពលនៅឡើយ។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីកសិកម្ម ក្រុមហ៊ុនទទួលបានការណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជាមួយនឹងរដ្ឋបាលព្រៃឈើ ដើម្បីជ្រើសរើសសហគមន៍ព្រៃឈើណាមួយធ្វើជាគំរូ និងរកដៃគូឯកជន សហការរួមគ្នាវិនិយោគលើផលិតកម្មឫស្សីនេះ ដោយក្រសួង រង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យដូចការគ្រោងទុក។ សូមបញ្ជាក់ថា គម្រោងវិនិយោគដាំដើមឫស្សីនេះ នឹងអាចប្រមូលផលបានក្រោយការដាំដុះក្នុងរយៈពេល៤ឆ្នាំ ខណៈក្រុមហ៊ុននេះ មានបទពិសោធន៍គ្រប់គ្រាន់ ទាំងការដាំដុះ កែច្នៃ និងទីផ្សាររួចហើយ ដោយអនុវត្តបច្ចេកវិទ្យារបស់ប្រទេសអាឡឺម៉ង់ រួមទាំងទទួលបានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុបផងដែរ៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា