ខេត្តព្រះវិហារ៖ ធុមខ្លិនអ៊ុយភាយៗ.! ចេញពីក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ នឹងវិនិយោគ កំពុងល្បីថា នាយកក្រុមហ៊ុនថ្មី នឹងមេការគ្រប់គ្រងក្រុមហ៊ុន កំពុងតែគៀងគរពលរដ្ឋ យកគោយន្តកន្រ្តៃ ដឹកជញ្ជូនឈើ ប្រភេទមូល យ៉ាងអនាធិបតេយ្យ ដោយមិនរំខានដល់មន្ត្រីជំនាញពាក់ព័ន្ធ និង លោកអភិបាលខេត្តព្រះវិហារសោះ ឬមួយក៏មន្ត្រីជំនាញពាក់ព័ន្ធ និង អភិបាលខេត្តលោកមិនបានដឹង ឬលោកបានដឹងហើយធ្វើជាមិនដឹង ទើបបានជាក្រុមហ៊ុន(ធីង៉ា អភិវឌ្ឍន៍)ហ៊ានប្រើរថយន្តយីឌុប និងរថយន្ត បាកុង ដឹកជញ្ជូនអនុផលព្រៃឈើ(ប្រភេទឈើមូល)ចេញពីព្រៃឡង់ ព្រៃអង្គតែន យ៉ាងគគ្រឹកគគ្រេងបែបនេះទៅវិញ សូមលោកអភិបាលខេត្តព្រះវិហារជួយត្រួតពិតនិត្យមើលឡើងវិញផងទាន។ ហើយបើយោងប្រភពព័ត៌មានរាយការណ៍មកថា៖ ក្រុមហ៊ុន (ធីង៉ា អភិវឌ្ឍន៍) ធ្វើសារាចរណ៍ដឹកជញ្ជូនឈើប្រភេទមូល បានរលូនទៅនេះ ដោយយកឡេះថាមានច្បាប់់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ ធ្វើការដាំដុះ លើផ្ទៃដីសម្បទានសេដ្ឋកិច្ចបាន និង កំពុងប្រើរថយន្តយីឌុប និង រថយន្តបាកុង ដឹកជញ្ជូនអនុផលព្រៃឈើ(ប្រភេទឈើមូល) យ៉ាងគគ្រឹកគគ្រេងចេញពីព្រៃឡង់ នឹងព្រៃអង្គតែន ដែលស្ថិតក្នុងចំណុចអូរឡង់ តំបន់៤ និង តំបន់៥ ស្ថិតក្នុងភូមិស្រែវាល ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងរំភើយ ដោយគ្មានការក្រែងញញើតច្បាប់បនកតិចសោះ។ គួរបញ្ជាក់ថា៖ ព្រៃឡង់ ដែលស្ថិតនៅក្នុងស្រុករវៀង បើទោះបី រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់បញ្ចូល ជាព្រៃអង្គតែន នោះ បាននឹងកំពុងតែទទួលរងការកាប់បំផ្លាញ យ៉ាងអាណាធិបតេយ្យ ក្រោមកណ្តាប់ដៃ ក្រុមហ៊ុន ( ធីង៉ា អភិវឌ្ឍន៏ ) និង វិនិយោគ យកទៅកែឆ្នៃ ដោយគ្មានការទប់ស្កាត់ ពីសំណាកសមត្ថកិច្ចជំនាញស្ថាប័ណ្ណពាក់ព័ន្ធ ណាឡើយ។ ចំណែកមេធាវី តំណាងអោយក្រុមហ៊ុន(ធី ង៉ា អភិវឌ្ឍន៍)និង វិនិយោគថ្មីៗនេះ ក៏បានចេញមុខ ធ្វើការបដិសេធ ទៅនឹងបណ្ដាញព័ត៌មាន ដែលបានផ្សព្វផ្សាយ ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន កាប់ដឹកជញ្ជូនឈើ ពីព្រៃឡង់ ចូលក្រុមហ៊ុនកែច្នៃ យ៉ាងអនាធិបតេយ្យ នៅក្នុងខេត្តព្រះវិហារនេះផងដែរ ។ ពាក់ព័ន្ធករណីនេះ មេធាវីក្រុមហ៊ុនខាងលើ ក៏បានអះអាងថា ក្រុមហ៊ុនធ្វើសកម្មភាពឈូសឆាយ និងប្រមូលផល អនុផលព្រៃឈើ តែនៅក្នុងរង្វង់ដែនដី សម្បទានសេដ្ឋកិច្ច ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ អនុញ្ញាត ដោយក្រុមហ៊ុន មិនបានធ្វើសកម្មភាព កាប់ឈើពីក្រៅ ឬឈូសឆាយ ហួសដែនកំណត់នោះឡើយ។ តែទោះយ៉ាងណា សម្រាប់មហាជន បានយល់ឃើញថា៖ ការលើកឡើងរបស់មេធាវី ខាងលើនេះ គឺនិយាយដើម្បីការពារអោយក្រុមហ៊ុនតែប៉ុណ្ណោះ ព្រោះខ្លួនជាអ្នកបម្រើកសរងារអោយក្រុមហ៊ុន មើលឃើញក្រុមហ៊ុនខុស ក៏ថាត្រូវដែល នេះគេហៅថា៖ និយាយបង្វែងដាន និងដោះសារ យករួចខ្លួនប៉ុណ្ណោះ។ ដូច្នេះហើយ សូមមានការអំពាវនាវដល់ឯកឧត្តមរដ្ឋមន្ត្រី គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាចុះស្រាវជ្រាវ អោយបានស៊ីជម្រៅ ទៅលើក្រុមហ៊ុនខាងលើនេះ ឡើងវិញផង។ ជាពិសេសនោះ សូមស្នើសុំទៅដល់ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សុំឯកឧត្តម ពិនិត្យមើលករណីខាងលើនេះ ជាបន្ទាន់ផងទាន ។ ដោយមានសេចក្តីរាយការណ៍ថា៖ ក្រុមហ៊ុន បានបង្កើតរោងចក្រ កែច្នៃឈើ ដោយអះអាងថា៖ សម្អាតឈើក្នុងដី សម្បទានរបស់ខ្លួន តែធាតុពិត ឈើសេសសល់ គឺពុករលួយ តែប្រមូលកាប់ឈើថ្មី ពីតំបន់ផ្សេងៗ មកធ្វើអាជីវកម្ម ក្នុងដីរបស់ខ្លួន កំពុងវិនិយោគ។ ហើយក្រុមហ៊ុនធីង៉ា ដែលមាននាយកក្រុមហ៊ុនថ្មី ឈ្មោះ ជា ពៅ មេការគ្រប់គ្រង ឈ្មោះ សុង កំពុងតែគៀងគរពលរដ្ឋ យកគោយន្តកន្រ្តៃ ដឹកជញ្ជូនឈើមូល យ៉ាងមមាញឹក ពីព្រៃឡង់ជ្រកក្រោមស្លាកក្រសួងកសិកម្ម អនុញ្ញាត្តិឈូសឆាយដាំដុះ លើផ្ទៃដីសម្បទានសេដ្ឋកិច្ច ។ ពាក់ព័ន្ធករណីខាងលើ សារព័ត៌មាន(គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)មិនអាចស្វែងរកសុំការបកស្រាយបំភ្លឺ ពីលោកនាយកក្រុមហ៊ុនថ្មី ឈ្មោះ ជា ពៅ នឹង មេការគ្រប់គ្រង ឈ្មោះ សុង បានទេ ដោយមិនមានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនងបាន ហើយអង្គភាពយើងខ្ញុំសង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ នៅពេលក្រោយ ហើយអង្គភាពយើងខ្ញុំ ចុះផ្សាយទៅនេះធ្វើការរិះគន់ក្នុងន័យស្ថាបនា មិនមែនរិះគន់ជាន់ពន្លិច ឬក៏ញុះញ៉ង់បុគ្គលណាមួយឡើយ ហើយសារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺពីសាមីជនដែលពាក់ព័ន្ទឡើងវិញរៀងរាល់ម៉ោងធ្វើការផ្សាយ ការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទពីរខ្សែTel.092190098 / 0886606773៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា