ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រដ្ឋបាលក្រុងប៉ោយប៉ែត រៀបចំពីធីបំពាក់ឯកសណ្ឋានដល់យុវជនកាកបាទក្រហម...
Wed,11 March 2020 (Time 10:53 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 771នាក់)


ក្រុងប៉ោយប៉ែត៖ នៅរសៀលថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំពិធីបំពាក់ឯកសណ្ឋានដល់យុវជនកាកបាទក្រហមក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ លោកជំទាវ ឆាន់ ច័ន្ទសោភា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក គាត ហ៊ុល ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ោយប៉ែត និងមានការអញ្ជើញចូលរួម ពី លោក​ ឧកញ៉ា ឡាច​ ប៊ុន​លីម លោក សាន ស៊ានហូ លោក ស៊ិន ធិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត មន្ត្រីកាកបាទក្រហម ខេត្ត~ក្រុង សមាជិក សមាជិការ កាកបាទក្រហម ក្រុងប៉ោយប៉ែត ជាច្រើនរូបផងដែរ ។ បើតាមរបាយការណ៍ ទទួលបន្ទុកយុវជនកាកបាទក្រហមខេត្តបានអោយដឹងថា៖កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ធំជាងគេក្នុងប្រទេសកម្ពុជាយើង ហើយសំខាន់កាកបាទក្រហមកម្ពុជាគឺត្រូវការអោយក្រុមយុវជនស្ម័គ្រចិត្តចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដែលជាឱកាសពិសេស ដើម្បីជាការផ្សព្វផ្សាយនិងបណ្តុះគតិមនុស្សធម៌អោយកាន់តែទូលំទូលាយ។ ជាចុងក្រោយគណៈអធិបតីក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវជួយអប់រំមិត្តភ័ក្ត្រក្នុងសាលា និងមិត្តរួមការងារកុំប្រព្រឹត្តនូវការប្រើប្រាស់គ្រឿងញៀន និងចូលរួមគោរច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ ដោយៈ លោក ភូ សោភ័ណ អ្នកយកព័ត៌មាន សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2207 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7519 នាក់
ខែនេះ :
23357 នាក់
3 ខែនេះ :
77976 នាក់
សរុប :
1661903 នាក់