ខេត្តបាត់ដំបង៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង១១ និង ១៥ នាទី នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងជំនាញចុះបង្ក្រាបករណី ធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយប័ណ្ណក្លែងក្លាយ និង រក្សាទុកអាវុធខុសច្បាប់(កាំបិតនិងដំបង) បានចំនួន០៥នាក់ បន្ទាប់មកនាំខ្លួនជនសង្ស័យមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ជនសង្ស័យចំនួន០៥នាក់មានឈ្មោះដូចខាងក្រោមៈ ទី១-ឈ្មោះ សារ៉ម លី ភេទប្រុស អាយុ៣៨ឆ្នាំមានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបងខេត្តបាត់ដំបង ។ ទី២-ឈ្មោះ យៀន រតនៈ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកម្មករនសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងនខេត្តបាត់ដំបង ។ ទី៣-ឈ្មោះ សុប រ៉យ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបងខេត្តបាត់ដំបង ។ ទី៤-ឈ្មោះ សាន់ សំខាន់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ទី៥-ឈ្មោះ វ៉ាន់ វីរៈ ភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ១- ក្រដាសប្រាក់បាត 1000 បាត ( ក្លែងក្លាយ ) ចំនួន 30 សន្លឹក។ ២- ក្រដាសប្រាក់បាត 500 បាត ( ក្លែងក្លាយ ) ចំនួន 25 សន្លឹក ៣ - ក្រដាសប្រាក់បាត 100 បាត ( ក្លែងក្លាយ ) ចំនួន 12 សន្លឹក។ ៤- ក្រដាសប្រាក់បាត 50 បាត ( ក្លែងក្លាយ ) ចំនួន 156 សន្លឹក។ ៥- ក្រដាសប្រាក់ដុល្លា 100 ដុល្លារ ( ក្លែងក្លាយ ) ចំនួន 17 សន្លឹក។ ៦- ក្រដាសប្រាក់ដុល្លារ 50 ដុល្លារ ( ក្លែងក្លាយ ) ចំនួន 8 សន្លឹក។ ៧ - ក្រដាសប្រាក់ដុល្លា 20 ដុល្លា ( ក្លែងក្លាយ ) ចំនួន 23 សន្លឹក។ ៨- ក្រដាសប្រាក់ដុល្លារ 10 ដុល្លារ ( ក្លែងក្លាយ ) ចំនួន 87 សន្លឹក។ ៩- ទូរស័ព្ទដៃចំនួន 7 គ្រឿង។ ១០- ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន 1 គ្រឿង។ ១១- ម្សៅក្រាមពណ៌ ស ចំនួន 7 ថង់ ។ ១២- កូនថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។ ១៣- ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន 1។ ១៤- កាំបិតកែច្នៃធ្វើអំពីដែកចំនួន 3 ដើម។ ១៥- ផ្លែ រណាងោង ចំនួន 1។ ១៦- ដំបងឈើមានដែកគោល រុំស្គុតពណ៌ខ្មៅចំនួន 1 ដើម។ ១៧- ដំបងឈើចំនួន 1 ដើម ។ ១៨- ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ស៊េរីឆ្នាំ 2012 ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1N 6557។ ១៩- ម៉ូតូមួយគ្រឿងម៉ាកហុងដា អ៊ែរប្លែត ពណ៌ខ្មៅទឹកក្រូចស៊េរីឆ្នាំ 2010 ពាក់ស្លាកលេខកណ្ដាល 1D 2646។ បច្ចុប្បន្នៈ ជនសង្ស័យចំនួន០៥នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច ប្រគល់អោយការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង សារព័ត៌មាន ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា