ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្តៅៗ.! ក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ កំពុងដើរតួនាទី អភិវឌ្ឍន៍ យ៉ាងសំខាន់គឺកាប់បំផ្លាញ់ឈើក្នុងតំបន់ព្រៃឡង់.!!!(មានវីដេអូ)
Thu,12 March 2020 (Time 05:13 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 839នាក់)


ខេត្តព្រះវិហារ៖ ក្តៅ.! នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ពូកែលួច​បន្លំ​កាប់​ឈើ​ពី​ខាងក្រៅ ដឹក​ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន ដើម្បី​អារ​ច្រៀក​ធ្វើ​អាជីវកម្ម​រួច​ដឹក​ចេញ​ក្រៅ​។ ហើយបើយោងតាមប្រភពរាយការណ៍ពីក្រុមសកម្មជនព្រៃឈើ និងប្រជាពលរដ្ឋ នៅមូលដ្ឋានជិតៗនោះ បានអះអាងថា៖ បច្ចុប្បន្ន មាន​កម្មករ​រាប់​រយ​នាក់ កំពុង​ចូលកាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ស្ទើរ​គ្រប់​តំបន់​ជាប់​ព្រៃឡង់ និង​ មានឈើខ្លះទៀតដឹកចេញពីព្រៃឡង់ ចូល​បរិវេណ​ក្រុមហ៊ុន​ ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ។ មិនតែប៉ុណ្ណោះ ប្រភពពីក្រុមសកម្មជនព្រៃឈើ និងប្រជាពលរដ្ឋ បានបង្ហើបអោយដឹងថា៖ នាយកក្រុមហ៊ុនថ្មី នឹងមេការគ្រប់គ្រងក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ កំពុងតែគៀងគរពលរដ្ឋ យកគោយន្តកន្រ្តៃ ដឹកជញ្ជូនឈើ ប្រភេទមូល យ៉ាងអនាធិបតេយ្យ ដោយមិនរំខានដល់មន្ត្រីជំនាញពាក់ព័ន្ធ និង ឯកឧត្ដម អភិបាលខេត្តព្រះវិហារនោះទេ។ ប្រភពរិះគន់យ៉ាងចាស់ដៃថា៖ មន្ត្រីជំនាញពាក់ព័ន្ធ និង ឯកឧត្ដមអភិបាលខេត្តព្រះវិហារ បានដឹងហើយ ឬ ធ្វើជាមិនដឹង ឬដោយសារតែ.$$$? លើតុក្រោមតុ? ទើបបានជានៅតែឃើញសកម្មភាពក្រុមហ៊ុន(ធីង៉ា អភិវឌ្ឍន៍​ និងវិនិយោគ)ដ៏ធំមួយនេះ នៅតែហ៊ានផ្គើននិងប្រសាសន៍ នាយឧត្តម ឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការថ្នាក់ជាតិប្រឆាំងនិងបង្ក្រាបបទល្មើសព្រៃឈើ បែជាក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍​ ហ៊ានប្រើរថយន្តយីឌុប និងរថយន្ត ​បា​កុង​ ដឹក​ជញ្ជូន​អនុផល​ព្រៃឈើ​(ប្រភេទឈើមូល)ចេញពីព្រៃឡង់ ​ព្រៃអង្គតែន យ៉ាងគគ្រឹកគគ្រេងបាន ដោយពុំឃើញមន្ត្រីជំនាញពាក់ព័ន្ធថ្នាក់បង្ក្រាបសោះចឹង។ ហើយបើយោងប្រភពព័ត៌មានរាយការណ៍ថា៖ ក្រុមហ៊ុន (ធីង៉ា អភិវឌ្ឍន៍​ និងវិនិយោគ) បានធ្វើសារាចរណ៍ដឹកជញ្ជូនឈើប្រភេទមូល បានរលូនទៅនេះដោយយកឡេះថាមានច្បាប់់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ ធ្វើការដាំដុះ លើផ្ទៃដីសម្បទានសេដ្ឋកិច្ចបាន និងកំពុងប្រើរថយន្តយីឌុប និង រថយន្តបាកុង ដឹក​ជញ្ជូន​អនុផល​ព្រៃឈើ(ប្រភេទឈើមូល) ​យ៉ាង​គគ្រឹកគគ្រេង​ចេញពីព្រៃឡង់ នឹង​ព្រៃអង្គតែន ដែលស្ថិតក្នុងចំណុចអូរឡង់ តំបន់៤ និង តំបន់៥ ​​ស្ថិតក្នុងភូមិស្រែវាល​ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងរំភើយ ដោយគ្មានការក្រែងញញើតច្បាប់បន្តិចសោះ។ សូមបញ្ជាក់ថា៖ ព្រៃឡង់​ ដែលស្ថិតនៅក្នុង​ស្រុក​រវៀង​ បើ​ទោះបី​​ រាជរដ្ឋាភិបាលកម្ពុជា​ ​ដែល​មាន​សម្ដេច​តេជោ​ ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី ​​បាន​ដាក់​បញ្ចូល​ ជាព្រៃអង្គតែន នោះ​ ​បាន​នឹង​កំពុង​តែ​ទទួល​រង​ការ​កាប់​បំផ្លាញ​ យ៉ាងអាណាធិបតេយ្យ ក្រោមកណ្តាប់ដៃ ក្រុមហ៊ុន ( ធីង៉ា អភិវឌ្ឍន៏ និងវិនិយោគ) យកទៅកែឆ្នៃ ដោយគ្មានការទប់ស្កាត់ ពីសំណាកសមត្ថកិច្ចជំនាញស្ថាប័ណ្ណពាក់ព័ន្ធ ណាឡើយ។ សូមរំលឹកផងដែរថា៖ កាលពីរប៉ុន្មានខែមុន ឆ្នាំ២០២០ កន្លងទៅនេះ មេធាវី តំណាងអោយក្រុមហ៊ុន(ធី ង៉ា អភិវឌ្ឍន៍និង វិនិយោគ) ក៏ធ្លាប់បានចេញមុខ ធ្វើការបដិសេធ ទៅនឹងបណ្ដាញព័ត៌មាន ក្រុងស្រុក ដែលបានផ្សព្វផ្សាយ ពាក់ព័ន្ធទៅនឹងរឿក្រុមហ៊ុន កាប់ដឹកជញ្ជូនឈើ ពីព្រៃឡង់ ចូលក្រុមហ៊ុនកែច្នៃ យ៉ាងអនាធិបតេយ្យ នៅក្នុងខេត្តព្រះវិហារនេះផងដែរ ។ ពាក់ព័ន្ធករណីនេះ មេធាវីក្រុមហ៊ុនខាងលើ ក៏បានអះអាងថា៖ ក្រុមហ៊ុនធ្វើសកម្មភាពឈូសឆាយ និងប្រមូលផល អនុផលព្រៃឈើ តែនៅក្នុងរង្វង់ដែនដី សម្បទានសេដ្ឋកិច្ច ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ អនុញ្ញាត តែប៉ុណ្ណោះដោយក្រុមហ៊ុន មិនបានធ្វើសកម្មភាព កាប់ឈើពីក្រៅ ឬឈូសឆាយ ហួសដែនកំណត់នោះឡើយ។ តែទោះជាមានការបំភ្លឺពីមេធីវីយ៉ាងណា ក្តី ប្រភពអ្នករិះគន់ពីសំណាកមហាជន បានយល់ឃើញថា៖ ការលើកឡើងរបស់មេធាវី ខាងលើនេះកាលពីពេលថ្មីៗនោះ គឺនិយាយដើម្បីការពារអោយក្រុមហ៊ុនតែប៉ុណ្ណោះ ព្រោះខ្លួនជាអ្នកបម្រើការងារអោយក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ មើលឃើញក្រុមហ៊ុនខុស ក៏ថាត្រូវដែល នេះគេហៅថា៖ និយាយបង្វែងដាន និងដោះសារ យករួចខ្លួនប៉ុណ្ណោះ។ ដូច្នេះហើយ ក្រុមសកម្មជនព្រៃឈើ និងប្រជាពលរដ្ឋ សូមអំពាវនាវដល់ឯកឧត្តមរដ្ឋមន្ត្រី គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាចុះស្រាវជ្រាវ អោយបានស៊ីជម្រៅ ទៅលើក្រុមហ៊ុនខាងលើនេះ ឡើងវិញផង។ ជាពិសេសនោះ សូមស្នើសុំទៅដល់ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សុំឯកឧត្តម ពិនិត្យមើលករណីខាងលើនេះ អោយបានស៊ីជម្រៅផងទាន ។ ពិព្រោះដោយមានសេចក្តីរាយការណ៍ថា៖ ក្រុមហ៊ុន បានបង្កើតរោងចក្រ កែច្នៃឈើ ដោយអះអាងថា៖ សម្អាតឈើក្នុងដីសម្បទានរបស់ខ្លួន តែធាតុពិត ឈើសេសសល់ គឺពុករលួយ តែប្រមូលកាប់ឈើថ្មី ពីតំបន់ផ្សេងៗ មកធ្វើអាជីវកម្ម ក្នុងដីរបស់ខ្លួន កំពុងវិនិយោគ។ ហើយ(ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ) ដែលមាននាយកក្រុមហ៊ុនថ្មី ឈ្មោះ ជា ពៅ មេការគ្រប់គ្រង ឈ្មោះ សុង កំពុងតែដើតួរយ៉ាងសំខាន់ក្នុងការគៀងគរពលរដ្ឋរាប់រយនាក់ចូលទៅកាប់បំផ្លាញឈើ និងយកគោយន្តកន្រ្តៃ ដឹកជញ្ជូនឈើមូល យ៉ាងមមាញឹក ពីព្រៃឡង់ជ្រកក្រោមស្លាកក្រសួងកសិកម្ម អនុញ្ញាត្តិឈូសឆាយដាំដុះ លើផ្ទៃដីសម្បទានសេដ្ឋកិច្ច ។ ពាក់ព័ន្ធករណីខាងលើសារព័ត៌មាន(គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) មិនអាចស្វែងរកសុំការបកស្រាយបំភ្លឺ ពីលោកនាយកក្រុមហ៊ុនថ្មី ឈ្មោះ ជា ពៅ នឹង មេការគ្រប់គ្រង ឈ្មោះ សុង បានទេ ដោយមិនមានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនងបាន ហើយអង្គភាពយើងខ្ញុំសង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ នៅពេលក្រោយ ហើយអង្គភាពយើងខ្ញុំ ចុះផ្សាយទៅនេះធ្វើការរិះគន់ក្នុងន័យស្ថាបនា មិនមែនរិះគន់ជាន់ពន្លិច ឬក៏ញុះញ៉ង់បុគ្គលណាមួយអោយមានការរឹកអើងឡើយ ហើយសារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺពីសាមីជនដែលពាក់ព័ន្ទឡើងវិញរៀងរាល់ម៉ោងធ្វើការផ្សាយ ការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទពីរខ្សែTel.092190098 / 0886606773៕ ដោយៈ ភ្នាក់ងារ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2193 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7505 នាក់
ខែនេះ :
23343 នាក់
3 ខែនេះ :
77962 នាក់
សរុប :
1661889 នាក់