ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រណ្តៅដីមួយកន្លែងរបស់ លោក ឆាយ កំពុង ធ្វើអាជីវកម្ម ពលរដ្ឋរិះគន់ថាអត់ច្បាប់ តែមន្ទីរ៉ែនិងថាមពលខេត្តមិនបង្រ្កាប.!!!
Thu,12 March 2020 (Time 06:05 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 732នាក់)


ខេត្តបន្ទាយមានជ័យ៖ យោងតាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា ៖ សព្វថ្ងៃនេះមេឈ្មួញឈ្មោះ ឆាយ បានធ្វើសកម្មភាពកាយដីលក់ដោយរលូន ពុំមានច្បាប់អនុញាតពីស្ថាប័នពាក់ព័ន្ធឡើយ។ ប្រភពបញ្ជាក់អោយដឹងថា៖ មេឈ្មួញឈ្មោះ ឆាយ បានកាយរណ្តៅ ដើម្បីយកអាចដីទៅលក់អោយពលរដ្ឋនៅក្នុងភូមិគាប និង ក្រុងសិរីសោភ័ណ ដោយមិនមានច្បាប់អនុញ្ញាត។ ប៉ុន្តែ មន្ទីររ៉ែ និង ថាមពលខេត្តបន្ទាយមានជ័យ អត់ទាន់ឃើញមានចំណាត់ការនៅឡើយទេ។ សូមបញ្ជាក់ថា៖ទីតាំងរណ្តៅមួយនេះ នៅក្បែពន្ធនាគារខេត្តបន្ទាយមានជ័យ ចំងាយប្រហែល១០០ ម៉ែត ទៅ២០០ ម៉ែត ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ដោយយោងតាមច្បាប់របស់ក្រសួងរ៉ែ និង ថាមពល គឺអនុញ្ញាតអោយជីកកាយរណ្តៅដី យកអាចម៌ដីលក់ គឺមិនអោយលើសពីជម្រៅ៤-៥ ម៉ែត ឡើយ។ តែអ្វីគួរអោយកត់សម្គាល់រណ្តៅដីរបស់លោក ឆាយ គឺ មានជម្រៅលើសពី៥ម៉ែតទៅហើយ។ ដោយសារលោក ឆាយ បានកាយរណ្តៅដី ដ៏ធំ និង មានជម្រៅជ្រៅ ដើម្បីយកអាចដីលក់ អាជ្ញាធរពាក់ព័ន្ធក្នុងក្រុងសិរីសោភ័ណ និង ក្នុងខេត្តបន្ទាយមានជ័យ នៅតែរក្សាភាពស្ងាត់ស្ងៀមបាន ធ្វើអោយពលរដ្ឋមួយចំនួននៅក្បែរទីតាំងរណ្តៅដីនោះ កំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះកូនតូចៗរបស់ពួក ខ្លាចនាំគ្នាទៅលេង រឺ ងួតទឹកនៅពេល រណ្តៅនោះផ្ទុកដោយទឹកពេញនារដូវវស្សា ។ ក្នុងនោះផងដែរពលរដ្ឋខ្លះទៀតដែលមានដីជាប់ ឬ ក្បែរណ្តៅដីដ៏ជ្រៅនោះ កំពុងមានការព្រួយបារម្ភបារម្មណ៍ខ្លាចមានការបាក់ដីរបស់ពួកគាត់ នៅរដូវវស្សាខាងមុខនេះផងដែរ ។ ជុំវិញបញ្ហាមួយនេះនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោក ឆាយ បានប្រាប់សារព័ត៌មាន៤ស្ថាប័នអោយដឹងថា៖ រណ្តៅដីរបស់គាត់មានច្បាប់ត្រឹម ប៉ុន្តែ មន្ទីររ៉ែ និងថាមពលខេត្ត អនុញ្ញាតច្បាប់អោយជីកកាយជម្រៅប៉ុន្មាន គឺលោកមិនបានដឹងទេ ព្រោះអត់បានមើលច្បាប់អនុញាតផង។ ដោយឡែក លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ មិនអាចសុំការបំភ្លឺបាននោះទេថា៖ រណ្តៅដីរបស់លោក ឆាយ មានច្បាប់ឬក៏អត់ច្បាប់..! ដោយសារលោកបានប្រាប់តាមទូរស័ព្ទយ៉ាងខ្លីថា អោយសារព័ត៌មានសួរទៅជំនាញទៅ..! ពេលនោះសារព័ត៌មានបានសួរថា តើអោយសួរទៅជំនាញណាទៀត? ស្រាប់តែលោកបាននិយាយថា ចាំគាត់សួរទៅការិយាល័យសិន ហើយលោកក៏បិទទូរស័ព្ទទៅ ៕ ដោយៈ លោក ឡាយ សុជាតិ អ្នកយកព័ត៌មាន សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1742 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7054 នាក់
ខែនេះ :
22892 នាក់
3 ខែនេះ :
77511 នាក់
សរុប :
1661438 នាក់