ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយ លោក អ៊ុយ ច័ន្ទរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានយុវជន ក្រុងប៉ោយប៉ែត លោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្ដាល បានដឹកនាំក្រុមការងារអង្គភាព រួមមានវត្តមាន មេភូមិ អនុភូមិ ក្រុមការងារប្រជាការពារភូមិ នាំយកគ្រឿងចក្ររួមទាំងថវិការ ផ្ទាល់ខ្លួន របស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ចុះ ជួសជុល កៀរកិនសម្រួល ផ្លូវ និងក្រាលថ្មមិច១ខ្សែឡើងវិញ ដែលរងការខូចខាត់ ប្រវែង១,១១៥ ម៉ែត្រ ស្ថិតក្នុងភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល តភ្ជាប់ទៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោក លោក គាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានថ្លែងប្រាប់អោយភ្មាក់ងារសារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)យ៉ាងច្បាស់ដឹងថា៖ ចំពោះផ្លូវ១ខ្សែដែលកំពង់ឈូសឆាយនេះ រដ្ឋបានក្រុងប៉ោយប៉ែត និងរៀបចំបើការដ្ឋានសាងសង់ស្ថាបនា ឡើងជាផ្លូវបេតុងវិញ ដើម្បីជួយសម្រួលជូនដល់ប្រជាពលរដ្ឋ នាពេលខាងមុខ ក្នុងឆ្នាំ២០២០ នេះ ដើម្បីងាយស្រួល ក្នុងការធ្វើដំណើរ និងប្រកបមុខរបរ រកស៊ី ជុំនួញផ្សេងៗ។ លោកបានបន្តថា៖ មានផ្លូវថ្នល់ស្រួលស្អាត ប្រៀបដូចជាសរសៃឈាម ជាចំណែកមួយចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងជាជ្រុងមួយក្នុងការកើនកំណើនសេដ្ឋកិច្ចជាតិ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិយុត្តនយោបាយ ឈ្នះ.! ឈ្នះ.! នាំមកនូវសន្តិភាព ជូនប្រជាពលរដ្ឋយ៉ាងពិតប្រាកដ៕ ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា