ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជើងខ្លាំងម៉ែនលោក ហេង (ហៅព្រៃ)! កំពុងតែរកគ្រូបញ្ចុះអាគមន៍បន្ទុនចិត្ត លោក អ៊ុន ចិន្តា អភិបាលខេត្តកំពង់ចាម ទើបមានឥទ្ធិពលខ្លាំងជាងអធិការស្រុកជើងព្រៃហើយមើលទៅ បានជាមិនបង្ក្រាបសោះ..!!!
Sun,15 March 2020 (Time 06:05 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 777នាក់)


ខេត្តកំពង់ចាម៖ ប្រភពច្បាស់ការបានអោយដឹងថា៖ មានទីតាំងល្បែងស៊ីសងខុសច្បាប់ដុះស្លែរមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងឫស្សី ឃុំសំរោង ស្រុកជើងព្រៃ ខេត្តកំពង់ចាម កំពុងតែបើកដំណើរការឡើងវិញសារជាថ្មី លេងយ៉ាងអនាធិបតេយ្យ ខណៈពេលដែលលោក ប្រាក់ សុគន្ធ អធិការស្រុកជើងព្រៃធ្វើមិនដឹង មិនលឺ។ បើយោងតាមប្រភពព័ត៌មានបាននិយាយតៗគ្នាថា៖ សង្ស័យថា អធិការរង គីម ពៅហុង នឹងឈ្មោះ គ្រី ជាមន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តកំពង់ចាម ជាអ្នកមានភាគហ៊ុនជាមួយទើបធ្វើអោយលោកអធិការមិនហ៊ានបង្ក្រាប ហើយក៏បណ្តោយអោយមានការបើកបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋាននៃទឹកដីស្រុកជើងព្រៃនេះ ក៏ដោយសារតែមានភាគហ៊ុនជាមួយនឹងម្ចាស់បនល្បែងដ៏មានបារមីនេះផងដែរ។ យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា៖ ទីតាំងជល់មាន់ស្ថិតនៅក្នុងភូមិឃុំខាងលើនេះ បានបើកលេងយ៉ាងចំហរ មិនរំខានដល់សមត្ថកិច្ច និង លោកអភិបាលស្រុក លោកអធិការរដ្ឋានគរបាលស្រុក ដែលជាហេតុធ្វើអោយមហាជន រិះគន់យ៉ាងចំៗថា៖ ថ្នាក់ដឹកនាំគ្រាប់ល្ពៅទាំងនេះ ជាប់ត្រគៀក មិនអាចចេញមុខមកបង្រ្កាបបនល្បែងស៊ីសង ដែលកំពុងតែលេងយ៉ាងសប្បាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។ ប្រភពបន្តថា៖ ជាក់ស្តែងបនល្បែងស៊ីសង ដែលមានទាំង អាប៉ោង បៀរ និង ជល់មាន់ នៅភូមិត្រពាំងឫស្សី ឃុុំសំរោង ស្រុកជើងព្រៃខេត្តកំពង់ចាមនេះ កាលពីថ្មីៗកន្លងទៅនេះឃើញថា៖ នៅតែមានការរិះគន់ច្រើនទៅៗព្រោះថា គេមិនដែលឃើញមានការបង្ក្រាបសោះ ហើយបើកលេងជារៀងរាល់ថ្ងៃតែម្តង ទើបធ្វើអោយលោក ហេង (ហៅព្រៃ) ដែលជាម្ចាស់សង្វៀនមាន់រូបនេះ បានដៃដោយមិនខ្លាចសមត្ថកិច្ចមូលដ្ឋានសូម្បីតែបន្តិច ហើយមិនមែនមានតែ ជល់មាន់ទេ មានទាំង បៀ អាប៉ោង លេងភ្នាល់ដាក់ប្រាក់រាប់លានរៀលទៀតផង។ ប្រភពដដែលបានបញ្ជាក់ថា៖ សូម្បីតែសមត្ថកិច្ចតូចតាច ក៏មិនហ៊ានបង្រ្កាបដែរ ចំនុចនេះហើយ ទើបធ្វើអោយមហាជនដាក់ការសង្ស័យថា៖ លោក គីម ពៅហុង និងឈ្មោះ គ្រី មានភាគហ៊ុន ហើយនិងអធិការស្រុកបានសើមមាត់សើមករ និងបនល្បែងស៊ីសងនេះមិនខានឡើយ។ ប្រជាពលរដ្ឋមានការងឿយឆ្ងល់ថា៖ សកម្មភាព និង ទង្វើអសមត្ថភាពរបស់លោកអធិការស្រុក និង លោកអភិបាលស្រុក បានកំពុងតែអនុវត្តផ្ទុយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយអាជ្ញាធរ សមត្ថកិច្ចទាំង៣ប្រភេទ និងប្រជាពលរដ្ឋ រួមទាំងបង្កើតក្រុមស្ម័គ្រចិត្តប្រជាការពារ ភូមិ,ឃុំ នៅក្នុងមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុច តែលោកទាំង២ មិនបានគិតចំនុចទាំងនេះ នៅតែ បណ្តែតបណ្តោយអោយមានការ បើកបនល្បែងស៊ីសងដោយខុសច្បាប់ទៅវិញ។ ប្រភពព័ត៌មាន បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ថា៖ ម្ចាស់បនល្បែងស៊ីសង បានប្រកាសជាផ្លូវការ ដល់ក្រុមអ្នកញៀនល្បែងថា កុំទៅភ័យ កុំទៅខ្លាច សូមលេងម៉ាសេរី ព្រោះគេមានកញ្ចប់បង់ជាខែជូនថ្នាក់លើរួចហើយ ក្នុងមួយខែៗរាប់ពាន់ដុល្លា ទើបបានធ្វើអោយ ក្រុមអ្នកញៀនល្បែងសប្បាយស្រែកហូរកញ្រៀវ មិនសំចៃមាត់ ក្នុងនោះម្ចាស់សង្វៀនមាន់ជល់ មានឈ្មោះ ហេង (ហៅព្រៃ) និងគូរកនផ្សេងទៀត និងបានបញ្ជាក់ថា ការដែលពួកគេលេងល្បែង ស៊ីសងខុសច្បាប់នេះ ដោយសារអ្នកមានលុយនៅចាំអន្តរាគមន៍ពីក្រោយខ្នង ។ ប្រជាពលរដ្ឋបានសម្តែងនូវការព្រួយបារម្ភណ៍ ប្រាប់សារព័ត៌មានយើងថា ខណៈពេលនេះដែលបនល្បែងស៊ីសង បានកើតឡើងនៅទឹកដីភូមិឃុំខាងលើនេះ ជាហេតុបណ្តាលអោយមានជម្លោះ និងប្រើអំពើហឹង្សាក្នុងគ្រួសារ និងជាដើមកំណើតនូវពពួកចោរលួច ចោរប្លន់ កាប់សម្លាប់គ្នា និងបាត់បង់ដីធ្លី ព្រាត់ប្រាស់ប្រពន្ឋកូន ដោយសារតែល្បែងស៊ីសង និងសូមសំណូមពរ អោយលោក ឯម កុសល ដែលជាស្នងការខេត្តកំពង់ចាម និង ជាពិសេស ឯកឧត្តម លោក អ៊ុន ចិន្តា អភិបាលខេត្តកំពង់ចាម មេត្តាជួយលុបបំបាត់ល្បែងស៊ីសងទាំងនេះផងទាន៕ ដោយៈ លោក ព្រីង សំឡត អ្នកយកព័ត៌មាន សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1886 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7198 នាក់
ខែនេះ :
23036 នាក់
3 ខែនេះ :
77655 នាក់
សរុប :
1661582 នាក់